តាញ៉ញក្លើខ្ញុំគឺជារឿងជីវិតពិតមួយរបស់តាស៊ីក្លូដែលបានជួបប្រទះ ហើយក៏ជារឿងមួយដែលគួរឲ្យអស់
សំនើចបំផុតពីតាញ៉ញ។ រឿងរ៉ាវមានដូចតទៅនេះ ……..
តាញ៉ញមានអាយុប្រហែលជាខ្ទង់៦០ឆ្នាំប្លាយ គាត់ជាអ្នកភូមិដែលមកធ្វើការនៅទីរួមខេត្តសៀមរាបក្នុង
ឋានះជាកម្មករជំនាញ ជួយរែកដី អារឈើ ជីកដីដល់ក្រុមអង្គការមួយ។ តាញ៉ញគឺជាមនុស្សចាស់ដ៏គួរឲ្យ
គោរពម្នាក់ក្នុងចំណោមកម្មករដែលមកធ្វើការជាមួយនឹងពួកគាត់។ គាត់ស្លូតបូត ហើយចិត្តបានខ្លាំងណាស់
ម៉្យាងទៀតគាត់ក៏ជាមនុស្សទៀងត្រង់ផងដែរ។ បើប្រាប់គាត់ថាឲ្យធ្វើប៉ុណ្ណេះគឺគាត់ធ្វើតែប៉ុណ្ណេះតាមយើង
បា្រប់តែប៉ុណ្ណោះ។ បើពេលគាត់និយាយជាមួយនឹងតាស៊ីក្លូម្តងៗ គាត់តែងតែដោះមួកស្លឹករបស់គាត់ចេញ
បោះចោលបារីស្លឹកសង្កែរបស់គាត់បៀមនៅជាប់មាត់ហើយនិយាយញញឹមពព្រាយ អោបដៃ អោនក្បាល
បើទោះបីជាតាស៊ីក្លូធ្លាប់បានប្រាប់គាត់ប៉ុន្មានដងរួចមកហើយថាមិនបាច់ដោះមួកទេពេលនិយាយជាមួយ
ខ្ញុំនោះ ព្រោះពេលដែលខ្ញុំចុះទៅពិនិត្យការងារនៅដល់កន្លែង ខ្ញុំក៏ដូចជាតាញ៉ញនិងក្រុមគ្នីគ្នាដែរ ប៉ុន្តែបើ
សិនទៅការិយាល័យធំនៅឯក្រុងនោះ សឹមតាញ៉ញគោរពតាមច្បាប់ទំលាប់របស់កន្លែងការងារទៅចុះព្រោះ
នៅទីនោះមានមនុស្សច្រើនជាតិសាសន៏ចំរុះគ្នាធ្វើការ។បើទោះបីជាគាត់មានអាយុចាស់ច្រើនយ៉ាងណាក៏
ដោយគាត់តែងតែហៅតាស៊ីក្លូថាបងៗ រហូតទោះបីជាតាស៊ីក្លូព្យាយាមប្រាប់គាត់ច្រើនលើកច្រើនសារយ៉ាង
ណាក៏ដោយកុំឲ្យហៅតាស៊ីក្លូថាបងព្រោះវាជាពាក្យមិនសមរម្យនឹងហៅ ម៉្យាងទៀតគាត់ចាស់ជាងតាស៊ីក្លូច្រើន
ណាស់។ តាស៊ីក្លូបានព្យាយាមកែគាត់នឹងប្រាប់គាត់ជាច្រើនលើកច្រើនសារដោយអនុញ្ញាតិឲ្យគាត់ហៅឈ្មោះ
តាស៊ីក្លូផ្ទាល់តែម្តង ប៉ុន្តែគាត់នៅតែមិនព្រមដោយគាត់និយាយថានេះជាទំលាប់របស់អ្នកភូមិស្រុករបស់គាត់ ..
……… អាយុរបស់គាត់ដំណាលនឹងលោកឪពុករបស់តាស៊ីក្លូ …..
ធ្វើការជួបមុខគ្នារាល់ថ្ងៃ តាស៊ីក្លូមិនដែលបានចាត់ទុកនិងបែងចែកឋានះថាតាញ៉ញនិងក្រុមគ្នីគ្នារបស់គាត់ជា
កម្មករហើយតាស៊ីក្លូជាប្រធានអ្វីទេ ព្រោះតាស៊ីក្លូគោរពពួកគាត់ខ្លាំងណាស់បើទោះបីជាពួកគាត់ធ្វើការដោយ
ប្រើកំលាំងកាយក៏ដោយ។ ជារឿយៗនៅថ្ងៃសៅរ៏អាទិត្យខ្លះ តាស៊ីក្លូបានជួយលុយដល់ក្រុមពួកគាត់យកទៅ
ទិញប៊ីយ៊ែរ និងសាច់ក្លែមជប់លៀងគ្នីគ្នារបស់គាត់ ព្រោះពួកគាត់មិនដែលបានស្គាល់រសជាតិប៊ីយ៊ែរទេ (តាស៊ីក្លូ
មិនដែលបានសួរពួកគាត់ថាតើប្រាក់ខែរបស់ពួកគាត់ប៉ុន្មាននោះទេ ប៉ុន្តែតាមតាស៊ីក្លូស្មានទៅប្រាក់ខែពួកគាត់
ខ្ទង់តែ៣០ដុល្លារប៉ុណ្ណោះ ហើយប៊ីយ៊ែរមួយកេស១០ដុល្លារ។ដូច្នេះពួកគាត់ជាអ្នកភូមិក្រីក្រ មិនអាចមានលទ្ធ
ភាពទិញប៊ីយ៊ែរញ៉ាំទេ។ រាល់ថ្ងៃពួកគាត់ផឹកតែស្រាសតែប៉ុណ្ណោះដែលភាសាអ្នកស្រុកហៅថា អង្ករបិត ហើយ
ក្លែមសាច់ឆ្កែ សាច់សត្វផ្សេងទៅតាមលទ្ធភាពរបស់ពួកគាត់អាចរកបាន)។ ពួកយើងស្និតស្នាលនឹងគ្នាខ្លាំងណាស់។
ពេលខ្លះពួកយើងនិយាយចំអន់គ្នាលេងសើចហ៊ោ សប្បាយទៅតាមចរិតមនុស្សប្រុសនៅពេលដែលតាស៊ីក្លូចុះទៅ
ពិនិត្យការងាររបស់ពួកគាត់ជាមួយនឹងប្រធានធំដែលជាជនបរទេសម្តងៗ។ ប្រធានធំរបស់តាស៊ីក្លូនោះ ក៏បានដូចចិត្ត
ទៅទៀត។ គាត់នោះស្រលាញ់ខ្មែរណាស់ ហើយក៏រាប់អានក្រុមតាញ៉ញខ្លាំងណាស់ដែរ។ ជារឿយៗគាត់ក៏តែងតែផ្តល់
លុយកាក់ក្រៅខ្លះដល់ក្រុមតាញ៉ញជានិច្ចដើម្បីឲ្យពួកគាត់បានជប់លៀងសប្បាយ។ ពេលខ្លះដែលគាត់ចុះទៅពិនិត្យការងារ
នៅការដ្ឋានជាមួយនឹងតាស៊ីក្លូៗឃើញគាត់អង្គុយមូរបារីស្លឹកសង្កែជក់ជាមួយនឹងក្រុមតាញ៉ញពេលសំរាក ហើយបន្តការងារ
តទៅទៀតដោយមិនគិតពីឋានះថាខ្លួនជាប្រធានធំ អ្វីឡើយ។ ដល់គាត់សាមញ្ញ ដាក់ខ្លួនបែបនេះទៅ ក្រុមបុគ្គលិក កម្មករ
ក្រោមឪវាទរបស់គាត់កាន់តែគោរពនិងស្រលាញ់គាត់កាន់តែខ្លាំងឡើងៗ ។
បើទោះបីជាពួកយើងស្និតស្នាលនឹងគ្នាយ៉ាងណាក៏ដោយក៏ពួកគាត់នៅតែគោរពតាស៊ីក្លូជានិច្ចមិនហ៊ាននិយាយអ្វីលេងសើច
ផ្តេសផ្តាសប៉ះពាល់ដល់តាស៊ីក្លូទេ ព្រោះពួកគាត់ដឹងច្បាស់ពីចរិតរបស់តាស៊ីក្លូនៅពេលធ្វើការងារថាជាមនុស្សបែបណា?
តាស៊ីក្លូនិងប្រធានធំជាជនបរទេសត្រូវបានតាញ៉ញបបួលទៅលេងនៅផ្ទះគាត់នៅក្នុងភូមិមួយនៅខេត្តសៀមរាប។
ពីទីក្រុងសៀមរាបទៅផ្ទះរបស់គាត់គ្មានផ្លូវថ្នល់ដែលអាចឲ្យពួកយើងជិះម៉ូតូឬឡានទៅបានទេក៏ព្រោះតែផ្លូវមាន
សភាពសែនលំបាកបំផុត (កាលនោះគេមិនទាន់ធ្វើផ្លូវទេ)។ ដូច្នេះពួកយើងត្រូវធ្វើដំនើរដោយថ្មើរជើងដើម្បីទៅ
លេងផ្ទះរបស់គាត់។តាស៊ីក្លូមិនបានដឹងថាតើចំងាយផ្លូវពីក្រុងសៀមរាបទៅដល់ផ្ទះរបស់គាត់មានចំងាយប៉ុន្មាន
គីឡូម៉ែត្រទេព្រោះមិនបានរាប់ដោយគិតថាវានៅជិតបង្កើយព្រោះឃើញពួកគាត់ជិះកង់មកធ្វើកាជាក្រុមៗហើយ
មកដល់កន្លែងធ្វើការជារៀងរាល់ព្រឹកម៉ោង៧ ( ការិយាល័យធំចាប់ផ្តើមនៅម៉ោង ៨ព្រឹក ហើយតាស៊ីក្លូមកដល់
កន្លែងធ្វើការនៅម៉ោង ៧ និង៤៥នាទីព្រឹកជារៀងរាល់ថ្ងៃ។ មុននឹងពួកគាត់ទៅធ្វើការនៅការដ្ឋាន ពួកគាត់តោង
ត្រូវមកជួបប្រជុំគ្នានៅការិយាល័យធំជារៀងរាល់ថ្ងៃដើម្បីស្តាប់ការប្រជុំដាក់ផែនការធ្វើការងារ។ នៅពេលប្រជុំចប់
កន្លែងការងារមានឡានដឹកពួកគាត់ទៅការដ្ឋានធ្វើការ ហើយល្ងាចម៉ោង ៤ ឡានទៅដឹកពួកគាត់ពីការដ្ឋានយកមក
ការិយាល័យធំវិញ)។
កណ្តាលថ្ងៃក្តៅចែសស្ទើរតែបែកក្បាលថ្ងៃសៅរ៏ខែចេត្រ ក្រុមរបស់យើងមានគ្នាជិត១០នាក់បានដើរកាត់វាល
កាត់ព្រៃ ដើម្បីទៅផ្ទះតាញ៉ញ។ ដោយដើរយូរពេក តាស៊ីក្លូរាងធុញទ្រាន់ ណាមួយរាងហត់ផង ក្តៅផង អស់កំ
លាំងផង ហើយស្រែកទឹកទៀត តាស៊ីក្លូក៏បានសួរទៅតាញ៉ញថា ” តាញ៉ញ ! តើផ្ទះតានៅឆ្ងាយដែរទេ? ” តាញ៉ញ
បានឆ្លើយប្រាប់មកវិញដោយយកមាត់ចង្អុលថា ” នៅទីនេះ” ។ តាស៊ីក្លូក៏បន្តដើរតទៅទៀតជាមួយនឹងគ្នីគ្នារបស់
យើង (សូមបញ្ជាក់ពួកគេទាំងអស់គ្នាសុទ្ធតែជាអ្នកភូមិជាមួយគ្នា ហើយមានតែតាស៊ីក្លូម្នាក់គត់ដែលជាអ្នកទីក្រុង
ហើយនៅក្មេងជាងគេបង្អស់។) ដោយដើរបណ្តើរជជែកគ្នាលេងបណ្តើរ ប្រលែងគ្នាបណ្តើរ …….
ដើរក្បែរ១ម៉ោងទៅហើយនៅតែមិនទាន់ដល់ផ្ទះតាញ៉ញទៀត តាស៊ីក្លូចាប់ផ្តើមធុញទ្រាន់កាន់តែមែនទែន ព្រោះ
វាក្តៅ ហើយស្រែកទឹក ម៉្យាងអស់កំលាំងទៀត។ តាស៊ីក្លូក៏បានសួរទៅតាញ៉ញម្តងទៀតថា ” តាញ៉ញ ! រួចចុះដើរ
ថ្មើរណាទៅទើបដល់ផ្ទះតាញ៉ញឯង?)។ តាញ៉ញយើងក៏បានឆ្លើយតបមកតាស៊ីក្លូវិញដោយនៅក្នុងមាត់របស់គាត់
បៀមបារីស្លឹកសង្កែរីកប៉ុនកដៃថា ” ហ៉ឺម ដើរតែអស់ម៉ាកន្ទុយបារីនេះទៀតដល់ហើយ ! នៅទីនេះហ្នឹង ! “ ។
តាស៊ីក្លូដោយនឹកថាបារីគាត់តូចទេ ដូច្នេះផ្ទះគាត់ច្បាស់ជានៅជិតនេះហើយទើបមិនបានចាប់អារម្មណ៏ដោយនឹកថា
ច្បាស់ជាជិតដល់ផ្ទះគាត់ហើយ ក៏ចេះតែបន្តដើរតទៅទៀតតាមគាត់ទាំងអស់កំលាំង ទាំងស្រែកទឹក ទាំងក្តៅ។
ដើរកាន់តែយូរ កាន់តែឆ្ងាយទៅៗ …… តាស៊ីក្លូមិនហ៊ានសួរតាញ៉ញម្តងទៀតទេព្រោះខ្លាចគាត់គិតថាតាស៊ីក្លូធុញ
ទ្រាន់ដូច្នេះចេះតែដើរតទៅទៀតទៅ ស្រាប់តែ ចុមយក្ស ! តាស៊ីក្លូភ្ញាក់ខ្លួនដូចគេជាន់ក្បាលពស់វែកអញ្ចឹង ! ចាញ់
បោកតាញ៉ញហើយតើ តាស៊ីក្លូ ! ចេះតែដើរៗៗៗៗតាមគាត់ដោយនឹកស្មានថាអស់មួយកន្ទុយបារីដូចគាត់បា្រប់
ច្បាស់ជាដល់ផ្ទះគាត់ហើយ មានឯណាលោកម្ចាស់ថ្លៃអ៊ើយ ! បានអីនឹងដល់ផ្ទះគាត់បើតាញ៉ញគាត់អត់អុចបារីជក់
ផងហ្នឹង !បារីស្លឹកសង្កែគាត់នៅបៀមស្ទុល ជាប់នឹងមាត់រហូត ! អញ្ចឹងតើបានជាដើរក្បែរមួយម៉ោងទៅហើយនៅ
តែមិនទាន់ដល់ទៀត ! (តាស៊ីក្លូហួសចិត្តនឹងចាញ់បោកតាញ៉ញ ហើយក៏ហួសចិត្តនឹងភាសារបស់អ្នកស្រុក ! )។
ប្រុច ……. ហុយដីជុក ………… តាញ៉ញរត់លឿនដូចព្រួញចូលទៅក្នុងព្រៃនៅពេលកំពុងតែដើរជាមួយពួកយើង។
តាស៊ីក្លូមិនបានដឹងថាតើគាត់រត់ចូលព្រៃទៅធ្វើអីទេ ព្រោះមើលពីចំងាយប្រមាណជា៤០០ម៉ែត្រពីក្រុមពួកយើង
ឃើញតាញ៉ញកំពុងតែលោតផ្លោតៗ កន្រ្ទប់ចាប់អ្វីមួយ។ តាស៊ីក្លូនឹកថាតាញ៉ញច្បាស់ជាកំពុងតែលោតកន្រ្ទប់ចាប់
ទន្សាយហើយមើលទៅ។ តាស៊ីក្លូរត់ទៅបណ្តើរស្រែកបណ្តើរថា ” តាញ៉ញៗៗៗ! ទន្សាយឬ? ចាប់ទន្សាយ? ខ្ញុំជួយ
ចាប់ “ ។ ស្រាប់តែម៉ែឪអ្ហើយ ! រត់ទៅដល់ជិតតាញ៉ញ នៅសល់តែប្រហែល១ម៉ែត្រទៀតពីគ្នា តាស៊ីក្លូចាប់ហ្រ្វាំងហុយ
ដីជុកស្ទើរតែដួល។ មានទន្សាយឯណា ! តាញ៉ញបង្ហាញខ្លួនពីក្នុងព្រៃមក មាត់នៅបៀមបារីស្លឹកសង្កែស្ទឹល ដៃទាំងពីរ
ចាប់កាន់ច្របាច់កពស់វែក ខ្មៅស្ទីលលៀនអណ្តាតថ្លែនដាក់មុខតាស៊ីក្លូ។ តាស៊ីក្លូចាប់ហ្រ្វាំងផ្តួលខ្លួនទៅនឹងដីភ្លាម
ព្រោះតែរត់លឿនពេក បើមិនចាប់ហ្រ្វាំងផ្តួលខ្លួនទេច្បាស់ជាបុកនឹងពស់វែកដែលតាញ៉ញកំពុងតែកាន់នៅនឹងដៃហើយ។
ម៉្យាងទៀតពស់វែកដែលតាញ៉ញចាប់នោះវានៅនឹងមុខតាស៊ីក្លូតែម្តង កំពុងតែធ្វើភ្នែកស្លឺ លៀនអណ្តាតថ្លឹន
ដោយសារតែតាញ៉ញច្របាច់កវា ។
អស្ចារ្យហើយតាញ៉ញ ! លោតចាប់កន្ទ្រប់ពស់វែកផ្លោតៗធ្វើមើលតែគេលោតចាប់ទន្សាយ !
![gech30_09_3[1] gech30_09_3[1]](http://tacyclo.files.wordpress.com/2009/10/gech30_09_311.jpg?w=600&h=436)
![bok17_09_1[1] bok17_09_1[1]](http://tacyclo.files.wordpress.com/2009/09/bok17_09_11.jpg?w=598&h=368)


