តាស៊ីក្លូ ! ជិះស៊ីក្លូអត់?

រកម៉ូយ ដកមេ !

ការអភិរក្សសត្វក្រពើខ្មែរ និងអនុស្សាវរីយ៏ផ្សងព្រេងទៅមើលសត្វក្រពើ ខែកញ្ញា 2, 2010

ក្រពើ នៅស្រុកខ្មែរស្ទើរតែទាំងអស់ជាពូជក្រពើទឹកសាប (Crocodylus siamensis) ។ លើកលែងតែនៅ

តាមតំបន់ជួរភ្នំក្រវាញដែលគេហៅប្រភេទក្រពើនេះថាជាក្រពើភ្នំ (ក៏ប៉ុន្តែវាស្ថិតនៅក្នុងគ្រួសាររបស់ក្រពើទឹក

សាបតែមួយ)។ ការចិញ្ចឹមក្រពើនៅក្នុងស្រុកខ្មែរគឺភាគច្រើនគេចិញ្ចឹមដើម្បីយកស្បែកលក់តែមួយមុខប៉ុណ្ណោះ។

នៅក្នុងស្រុកខ្មែរ ខេត្តដែលមានចិញ្ចឹមក្រពើភាគច្រើនជាខេត្តដែលនៅជុំវិញបឹងទន្លេសាបមានដូចជាខេត្តកំពង់ឆ្នាំង

ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ។ តាមធម្មតាគេកំរបានឃើញសត្វក្រពើដែលរស់នៅក្នុងលក្ខណះធម្មជាតិ

មានដូចជានៅក្នុងស្ទឹង បឹងបួ ណាស់ដោយសារតែស្បែករបស់សត្វប្រភេទនេះមានតំលៃខ្ពស់ ហើយអ្នកប្រមាញ់មាន

ការងាយស្រួលក្នុងការចាប់វាទើបបណ្តាលឲ្យសត្វក្រពើរស់នៅតាមធម្មជាតិស្ទើរតែផុតពូជ។

នៅតាមខេត្តនៅជុំវិញបឹងទន្លេសាប ការចិញ្ចឹមក្រពើដោយប្រជាពលរដ្ឋមានភាពធ្វសប្រហែសយ៉ាងខ្លាំង

ដោយធ្វើទ្រុងក្រពើនៅក្រោមផ្ទះ ឬនៅក្បែរ (ឧទាហរណ៏តំបន់ព្រែកទាល់ ក្នុងស្រុកជីវាំង ខេត្តបាត់ដំបង)។

ដោយសារផ្ទះរបស់ពួកគេស្ថិតនៅក្នុងទឹកទន្លេសាប ទើបនៅពីក្រោមផ្ទះរបស់គេពួកគេបានធ្វើទ្រុងចិញ្ចឹម

ក្រពើដោយផ្ទាល់។ បើមិនដូច្នោះទេគឺពួកគេនឹងធ្វើទ្រុងពីឈើប្រវែង៤ម៉ែត្រ ទៅ៥ម៉ែត្រ កំពស់ពី ១ម៉ែត្រទៅ

១ម៉ែត្រកន្លះ ពីផ្ទៃទឹកទន្លេ សំរាប់ចិញ្ចឹមក្រពើ។ពួកគេមិនធ្វើគំរបដើម្បីគ្របក្រពើទេ គឺពួកគេបានធ្វើសំណាញ់

ព័ទ្ធពីលើ ដោយដាក់ក្តារឈើមួយបន្ទះនៅពីលើសំរាប់ធ្វើដំណើរឆ្លងកាត់ជំនួសជាស្ពានដើម្បីដើរឆ្លងពីផ្ទះមួយ

ទៅផ្ទះមួយទៀត។នៅពេលយើងកំពុងតែដើរពីលើទ្រុងក្រពើនោះ យើងនឹងក្រលេកទៅនៅក្រោមជើងរបស់

យើងតាមរយះសំណាញ់លួសយើងនឹងបានឃើញភ្នែកនិងក្បាលក្រពើរាប់រយកំពុងតែសំលឹងមករកយើងដោយ

ក្តីស្រេកឃ្លាន។  ជួនកាលនៅពេលដែលយើងកំពុងតែដើរភ្លេចខ្លួននោះមានក្រពើជាច្រើនហក់មកបុកសំណាញ់

លួស (ភាគច្រើនជាក្រពើពេញវ័យ) ដើម្បីខាំយើង ប៉ុន្តែខាំមិនរួចដោយសារតែមានសំណាញ់លួសឃាំងជាប់។

ក្នុងករណីនេះប្រសិនបើជាមានអ្នកដំនើរមកពីចំងាយមិនធ្លាប់បានជួបប្រទះពួកគេនឹងមានការភិតភ័យតក់ស្លុត

ជាមិនខាន។ មិនតែប៉ុណ្ណោះប្រសិនជាមានអ្នកដំណើរណាម្នាក់មានជំងឺខ្សោយបេះដូង ពួកគេអាចនឹងគាំង

បេះដូងស្លាប់មួយរំពេចនៅពេលដែលឃើញមាត់និងចង្កូមដ៏សែនមុតស្រួចរបស់ក្រពើរាប់រយកំពុងតែហក់មក

រាប់រយដងដើម្បីព្យាយាមខាំត្របាក់ជើងរបស់ពួកគេ កំពុងដើរ។បើនរណាចង់លេងល្បែងភឺតផត ប្រហោងពោះ

សូមអញ្ជើញទៅព្រែកទាល់ចុះ ហើយកុំភ្លេចដើរកាត់តាមផ្ទះអ្នកភូមិនៅលើទឹកទន្លេសាបដ៏ធំល្វឹងល្វើយដើម្បី

ទទួលយកនូវបទពិសោធន៏នៃល្បែងស្រៀវស្រើប ប្រហោងពោះជាមួយនឹងសត្វក្រពើរាប់រយដែលគេបានចិញ្ចឹម ……

យូរៗម្តងនៅរដូវទឹកឡើងខ្លាំង អាជ្ញាធរដែនដីនឹងបានទទួលពត៌មានពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់

ក្រពើថា កាលពីយប់ម៉ិញក្រពើរបស់ខ្ញុំបានរួចចេញពីទ្រុងហើយ ………………… សូមលោកប៉ូលីសជួយតាម

ចាប់វាមកវិញផង !!!!!!!!!!!!!!!! Sic !!!!!!

សូមមើលវីដេអូនិទានពីការអភិរក្សសត្វក្រពើខ្មែរ

អូរសោម គឺជាតំបន់មួយនៅចន្លោះជួរភ្នំក្រវាញខេត្តពោធិសាត់ទៅកាន់ខេត្តកោះកុង។ នៅតំបន់នេះមានបឹង

ធម្មជាតិមួយដែលមានសត្វក្រពើរស់នៅតាមបែបធម្មជាតិ ដោយមានការជួយអភិរក្សពីអង្គការ  CI ( Conservation

International )។ ទើបសត្វក្រពើទាំងអស់នោះអាចមានជីវិតរស់រាននៅបានរហូតមកដល់សព្វថ្ងៃនេះ។ ប្រសិន

បើយើងចង់ទៅមើលសត្វក្រពើនៅក្នុងបឹងធម្មជាតិនោះគេត្រូវធ្វើដំនើរពី ភូមិប្រមោយ (នៅក្បែរជួរភ្នំសំកុះ ជើងភ្នំ

ក្រវាញ) ដោយឆ្លងកាត់ផ្លូវដ៏មហាសែនពិបាកប្រវែងចំងាយ ៦០ គីឡូម៉ែត្រ ទើបយើងទៅដល់ អូរសោម។ តាស៊ីក្លូ

បានទៅលេងនៅតំបន់នោះ ( ហូលីដេយស៏ ) ជាមួយនឹងមិត្តភ័កិ្តបរទេសរបស់តាស៊ីក្លូប្រហែលជា២០នាក់ ដោយជិះ

ម៉ូតូអាត្រៃពីភ្នំពេញទៅដល់ប្រមោយ ហើយទុកម៉ូតូចោលនៅទីនោះ ដោយត្រូវជួលម៉ូតូតូចៗរបស់អ្នកស្រុកជីះបន្ត

ទៅទៀត ទើបយើងអាចឆ្លងកាត់ផ្លូវដ៏សែនយ៉ាប់និងសែនពីបាកមួយនេះ ( តាស៊ីក្លូចូលចិត្តជិះម៉ូតូធំៗដើរលេង ផ្សងព្រេង

ហើយពេលខ្លះតាស៊ីក្លូបានចុះឈ្មោះទៅបង្ហោះម៉ូតូលេងដើម្បីជាការកំសាន្តបំបាត់ការអផ្សុក)។ សូមបញ្ជាក់ថាផ្លូវពីតំបន់

ប្រមោយទៅអូរសោម គេតោងត្រូវជិះម៉ូតូតូចៗ ព្រោះវាស្រាល ហើយស្រួល អាចធន់ជាមួយនឹងផ្លូវដ៏សែនរអិលនិង

ជង្ហុករាប់រយដ៏សែនជ្រៅដល់ខួរក្បាលប្រែតនៅឋាននរក។ បើជិះម៉ូតូធំៗទៅគេត្រូវប្រឈមមុខនឹងការជាប់ផុងនិងដី

ភក់ និងអស់សាំងម៉ូតូ ព្រោះតំបន់នោះជាតំបន់ព្រៃភ្នំសុទ្ធសាធ គ្មានផ្ទះប្រជាជនទេ ហើយនៅជុំវិញផ្លូវគឺសុទ្ធតែគ្រាប់

មីន។​ បើសិនជាចង់ទៅមើលសត្វក្រពើក្នុងបឹងធម្មជាតិគេត្រូវយកឥវ៉ាន់ប្រុងទុកសំរាប់សំរាកនៅទីនោះមួយយប់មួយ

ថ្ងៃតែម្តង ព្រោះគ្មានផ្ទះសំណាក់ទេ មានតែផ្ទះប្រជាជនធម្មតាប៉ុណ្ណោះ។

នៅពេលដល់ អូរសោម គេមិនអាចនឹងមើលឃើញសត្វក្រពើនៅក្នុងបឹងធម្មជាតិដោយងាយស្រួលនោះទេ ព្រោះសត្វ

នេះវាចេះខ្លាំងណាស់ វាសំងំលាក់ខ្លួននៅក្រោមបាតបឹង។ វាចេញបង្ហាញខ្លួនតែនៅពេលដែលវាឃ្លានត្រូវការរកចំនីតែ

ប៉ុណ្ណោះ។ ក្រុមទេសចរណ៏ផ្សងព្រេងរបស់ពួកយើងស្ទើរតែអស់កំឡាំងកាយ កំឡាំងចិត្តទៅហើយព្រោះខំជិះម៉ូតូរាប់រយ

គីឡូម៉ែត្រដើម្បីមកមើលសត្វក្រពើទាំងនេះ ប៉ុន្តែមិនបានឃើញពួកវាសោះ។ តាស៊ីក្លូនឹកឃើញមធ្យោបាយដ៏ល្អមួយដើម្បី

បញ្ឆោតសត្វក្រពើទាំងនោះឲ្យបានបង្ហាញខ្លួន គឺចាប់ឆ្កែរបស់អ្នកស្រុកមួយមកហើយត្រូវជួលទូកធំមួយរបស់អ្នកស្រុកដឹក

ពួកយើងទៅកណ្តាលបឹង។ ទៅដល់កណ្តាលបឹងតាស៊ីក្លូចាប់សត្វឆ្កែនោះឲ្យឈរនៅលើក្បែរក្បាលទូកធំ។ សត្វឆ្កែនោះ

វាភ័យវាស្រែកយំ លេចអាចមន៏លេចនោម ព្រោះវាខ្លាច​ដោយសារវាដឹងក្លិនថាមានអសុរកាយនៅក្រោមទូករបស់ពួក

យើងកំពុងជិះ (ធម្មតាសត្វវាដឹងក្លិនរបស់សត្វគ្នាវា ! រឿងនេះមិនបាច់ឆ្ងល់ទេ ព្រោះធម្មជាតិបានតាក់តែងដូច្នេះ ! )។

តាស៊ីក្លូចាប់ទាញកញ្ឆក់ឆ្កែមកកណ្តាលទូកវិញព្រោះខ្លាចហ្វូងអសុរកាយទាំងនោះបុកទូកក្រលាប់ ព្រោះអីពេលដែលពួក

វានោះបង្ហាញខ្លួននៅជុំវិញទូករបស់យើង មើលទៅក៏មិនជាតូចប៉ុន្មានដែរ។ ជយោ ! ពួកយើងបានឃើញសត្វក្រពើធម្មជាតិ

ហើយ !!!!!  សប្បាយណាស់ដោយបានថតរូបហ្វូងក្រពើទាំងនោះ ………… ប៉ុន្តែគួរឲ្យអាណិតសត្វឆ្កែដែលវាយំស្រែក ភ័យ

លេចអាចមន៏លេចនោម  …………….

http://www.conservation.org/Pages/default.aspx

http://en.wikipedia.org/wiki/Conservation_International

 

12 Responses to “ការអភិរក្សសត្វក្រពើខ្មែរ និងអនុស្សាវរីយ៏ផ្សងព្រេងទៅមើលសត្វក្រពើ”

  1. ក្មេងស្រែ និយាយថា៖

    ជំរាបសួរការត្រលប់មកវិញ លោកតា! បាត់តាស៊ីក្លូម៉ារយៈ រកអីជិះសឹងមិនបាន! ហេសហេសហេស

    • តាស៊ីក្លូ និយាយថា៖

      លើកដៃថ្វាយព្រះក្មេងស្រែ ! យីអ៊ើ ក្មេងមួយនេះចេះគួរសម ហើយមានសុជីវធម៏ជាមួយនឹងមនុស្ស
      ចាស់ដល់ហើយហ្ន! សូមឲ្យចៅបានអាយុមួយរយណាចៅតា …..

      បាត់មួយរយះព្រោះគេម៉ៅស៊ីក្លូទៅជិះដាក់ខែ ហ្នឹងណាចៅតា ហេ​ហេ​ហេ….. រកអីជិះមិនបានឬ? អាឡូវ
      តាមកវិញហើយ ចៅឯងចង់ជិះស៊ីក្លូទៅណាដែរឆាប់ប្រាប់តាមកចាំតានាំទៅ ប៉ុន្តែអត់ទៅ Mango Pak
      ទេណា ប្រាប់ឲ្យហើយ ហេ​ហេហេហេ…../

  2. sophat123 និយាយថា៖

    ខ្ញុំអាណិតតែឆ្កែទេ វាភ័យវាណាស់ ហើយក្រពើមានច្រើនទេ​?
    មិនខ្លាចវាមានបំណងអាក្រក់អី បានហ៊ានេះជិះទូកមើលវា​?

    • តាស៊ីក្លូ និយាយថា៖

      ព្រោះតែមិនខ្លាចហ្នឹងហើយទើបបានជាជិះទូកមើលហ្នឹងណា ! ហេ​​ ហេ​​ហេ​ ហេ! ហ្នឹងហើយអាណិតឆ្កែ
      ខ្លាំងណាស់។ តាស៊ីក្លូគិតថាតាច្បាស់ជាមានបាបធ្ងន់ហើយមើលទៅព្រោះបានយកជីវិតរបស់គេមកលេង
      សើចសប្បាយ ដើម្បីសេចក្តីរីករាយផ្ទាល់ខ្លួននិងក្រុមមិត្តភ័ក្តិ។

  3. ធម្មលិខិតោ និយាយថា៖

    ញោមតាស៊ីក្លូបាត់ទៅណាយូរម្លេះ? មកវិញឃើញមានក្រពើច្រើនម្លេះ?

    • តាស៊ីក្លូ និយាយថា៖

      ព្រះករុណាសុំថ្វាយបង្គំព្រះអង្គ (បើសិនជាព្រះសង្ឃ ព្រោះព្រះករុណាមិនដឹងថាតើម្ចាស់វាចារមួយនេះ
      ជាព្រះសង្ឃឬគ្រហស្ថទេ សូមមេត្តាកុំប្រកែប្រកាន់នឹងព្រះករុណាធ្វើអ្វីប្រសិនបើព្រះករុណាមិនបាន
      ប្រើប្រាស់ភាសាសំរាប់ព្រះសង្ឃ)។ ព្រះករុណារវល់ខ្លាំងណាស់មួយរយះនេះព្រះតេជគុណ ម្យ៉ាងទៀត
      ព្រះករុណាមានរឿងរ៉ាវនឹងបញ្ហាផ្ទាល់ខ្លួនផង ទើបគ្មានអារម្មណ៏ចង់ជួបនិយាយ ប្រាស្រ័យទាក់ទងជា
      មួយនឹងមិត្តភ័ក្តិ។ ព្រះតេជគុណសុខសប្បាយជាទេព្រះអង្គ? ព្រះករុណាសូមអរគុណហើយនឹងការយក
      ចិត្តទុកដាក់របស់ព្រះអង្គក្នុងពេលដែលព្រះករុណាមិនបានមានវត្តមាននៅក្នុងបណ្តាញវើធប្រេសនេះ។

  4. Khmerling និយាយថា៖

    នៅស្រុកយើងលុយរត់មុខ​ គេមិនសូវគិតពីសុវត្ថិភាពជាចម្បងទេ ធ្វើយ៉ាង​ណាឲ្យបាន​លុយសិន ។
    អាណិតយ៉ាងណាតាកុំឧស្សាហ៍ទៅប្រថុយទៅរកម៉ូយនៅទីនោះញឹកពេក ក្រែងម៉ូយ​ក្រពើ​​វាទ្រាំងមិនបាន មានម៉ូយមនុស្សគគោកចង់ជិះ ។​

  5. ដើមក្រវាញ និយាយថា៖

    ជំរាបសួរតាសុីក្លូ!!!
    សូមចូលរួមផងអំពីក្រពើភ្នំ។​ តាមដែលខ្ញុំធ្លាប់ទៅឃុំអូរសោមច្រើនដងដែរ!!
    ក្រពីនេះអភិរក្សដោយគំរោងCambodian Crocodile Conservation Program របស់អង្គការFFI(Fauna and Flora International) មិនមែនCI(Conservation International)ទេ។ ក្រពើរស់នៅច្រើនម្តុំ វាលវែង កន្លែងដែលខ្ញុំធ្លាប់ហូបបាយកញ្ចប់។
    សូមអរគុណដែលអ្នកបាននិយាយពីវា!!!

  6. ដើមក្រវាញ និយាយថា៖

    សួស្តីតាស៊ីក្លូ!!
    ខ្ញុំសូមបញ្ចេងមតិផងរឿងក្រពើភ្នំដែលរស់នៅតាមជំរកធម្មជាតិ។
    តាមដែលខ្ញុំធ្លាប់ទៅឃុំអូរសោមប៉ុន្មានដងដែរ ក្រពីភ្នំរស់នៅច្រើនម្តុំវាលវែង ដែលមានស្ទឹងខ្វាត់ខ្វែង និងមានពើកច្រើន (
    ពេលខ្លះជាកន្លែងហាលថ្ងៃរបស់ក្រពើ)។ ក្រពើភ្នំស្ថិតក្រោមការអភិរក្សរបស់គំរោងCambodian Crocodile Conservation​របស់អង្គការ FFI(Fauna and Flora International) មិនមែន CI(Conservation International)នោះទេ។
    សូមសរសើរដែលតាស៊ីក្លូបានចែករំលែកនូវបទពិសោធន៍នេះ !!
    តាស៊ីក្លូបានជួបសត្វទៀកទេ?
    សូមអរគុណ

  7. ផារិទ្ធ និយាយថា៖

    ល្អមែនទែន

    • តាស៊ីក្លូ និយាយថា៖

      មែនហើយចៅ! វាជាការល្អខ្លាំងណាស់ ប្រសិនបើប្រជាជនខ្មែរយើងមានគំនិតស្រឡាញ់ នឹងអភិរក្សសត្វព្រៃ

      ក៏ដូចជាធម្មជាតិ។ ទាំងពីរប្រភេទនេះវាធ្វើឲ្យមាននិរន្តរភាពនៅក្នុងធម្មជាតិក៏ដូចជារក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី

      របស់ផែនដីយើង។ អរគុណចៅដែលបានចូលមកលេង ….

    • តាស៊ីក្លូ និយាយថា៖

      ហ្នឹងហើយចៅតា​!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.