ខ្ជិលបូរបាច់និយាយព្រោកប្រាជ្ញ ប្រូច្រើន នាំឲ្យគេថាតាស៊ីក្លូកើតព្រូន….. ដំណើររឿងទឹកឃ្មុំសុទ្ធ មានដូចតទៅនេះ ……..
អ្នកទិញ : មីងអ្នកលក់ ! ទឹកឃ្មុំនេះយកមកពីណាដែរ?
អ្នកលក់ : អូហ៏ ក្មួយ ! ទឹកឃ្មុំនេះទើបតែយកមកពីព្រៃល្ងាចម្សិលម៉ិញនេះឯង …..
អ្នកទិញ : អូយ ! ពាក្យនេះខ្ញុំឮគេនិយាយច្រើននាក់ហើយ …. ខ្ញុំចង់ទិញដែរ តែបារម្ភខ្លាចតែមិនសុទ្ធទេ !
អ្នកលក់ឮសូរតែអ្នកទិញរាងអេញអុញ ក៏និយាយកាត់តែម្តងដោយស្រែកឮៗ ស្ទើរតែបែកក្រដាសត្រចៀក ឆ្ការដៃឆ្ការជើង
មើលតែគេឈ្លោះគ្នា…..
អ្នកលក់ : មីងធានា ១០០ ភាគរយ ថាទឹកឃ្មុំមីងជារបស់សុទ្ធ …… មីងមិនរកស៊ីកុហក បោកប្រាស់ លក់ផ្លូវ ដូចអ្នកដ៏ទៃទៀតទេ …. មីងធានា ….
អ្នកទិញ: អញ្ចឹងមីងលក់មួយលីត្រប៉ុន្មានដែរទៅ?
អ្នកលក់ : មួយលីត្រ ប្រាំម៉ឺនរៀល
អ្នកទិញ: អូយ ថ្លៃណាស់មីងអ្ហើយ ….. គេលក់តែបីម៉ឺនរៀលប៉ុណ្ណោះ ……
ឮតែបីម៉ឺនរៀល អ្នកលក់ស្រែកឡើងផ្អើលផ្សារ ឡើងចង់បែកក្រដាសត្រចៀកអ្នកជិតខាង …..
អ្នកលក់ : អូហ៏ លក់មិនបានទេ ក្មួយអ៊ើយ …… មេស្ករឥឡូវឡើងថ្លៃខ្លាំងណាស់ ……………
អ្នកទិញ : ………..



អ្កកលក់ទឹកឃ្មុំហ្នឹង គាត់ជាមនុស្សស្លូតត្រង់ មិនចេះរកស៊ីកុហុកលក់ផ្លូវដូចអ្នកដទៃទេ ។ បើមិនអញ្ចឹងគាត់មិនប្រាប់គេ មេស្កឡើងថ្លៃនោះទេ ។
ត្រូវហើយ ….. ទឹកស្ករគាត់ពិតជាសុទ្ធមែន….. ហេ ហេ ហេ
ថាអីចេះខុស ហេ ហេ ហេ !!!! ធានាសុទ្ធ ………..
ត្រូវហើយ ! ល្បិចក្នុងការលក់ដូរត្រូវរវឪសគិតគូរតំលៃ
ទៅតាមហាងឆេងរបស់របរដទៃក្នុងផ្នែកដូចគ្នា ។ ដូច
ជាឧទាហរណ៍នេះ បើស្ករនិងមេស្ករឬរបស់ផ្ដល់រសជាតិ
ផ្អែមដទៃទៀតមានតំលៃឡើងខ្ពស់ដល់មួយជាប្រាំហើយនោះ
អ្នកលក់ទឹកឃ្មុំក៏ត្រូវចេះតំលើងថ្លៃ១ជា៥អោយវាបានសមាមាត្រ
នឹងគេផងដែរ ។ …នេះគាត់និយាយប្រាប់ត្រង់ត្រឹមប៉ុណ្ណឹ្ងង
បើអ្នកលក់ខ្លះ គាត់ស្មោះត្រង់រៀបរាប់តាំងពីថ្លៃសាំងថ្លៃឡានឡើងថ្លៃ
ថ្លៃបាយសោហ៊ុយស៊ីចាយកាលគាត់ទៅទិញយកមកលក់ បូកថែម
ថ្លៃផ្ទះទឹកភ្លើងនិងកូនទៅរៀនទៀត..។ល។ ដែលគាត់ត្រូវយកចំណេញ
ពីរបស់ដែលគាត់កំពុងលក់ហ្នឹងទៅដោះស្រាយ
អូយ ! បែបហ្នឹងហាក់ដូចជាវែងឆ្ងាយបន្តិចទេចៅឆាយ៉ា? ចុះមើលករណីតាស៊ីក្លូទៅមើល ប្រសិនបើមានគេ
ជិះពីទួលទំពូង ទៅមុខវាំង តាស៊ីក្លូយកតែ៥ពាន់រៀលប៉ុណ្ណោះ មិនគិតថ្លៃសឹកកង់ ថ្លៃសឹកកែបស៊ីក្លូ ថ្លៃសឹក
ហ្រ្វាំង …..
ចុះមានទាស់ខុសអី ? គាត់ថាតែមេស្ករតើឡើងថ្លៃ! ទឹកឃ្មុំនៅដដែលហ្នឹង !
ត្រូវហើយ ព្រោះតែមេស្កររបស់គាត់ឡើងថ្លៃហ្នឹងណា ដែលជាហេតុបណ្តាលឲ្យទឹកឃ្មុំរបស់គាត់ឡើងថ្លៃដែរ
គាត់មាននិយាយខុសឯណា
Haha, pure honey is hard to find…lolz