តាស៊ីក្លូ ! ជិះស៊ីក្លូអត់?

រកម៉ូយ ដកមេ !

ទង្វើដ៏សែនឆោតល្ងង់របស់ប្រជាជនខ្មែរមួយចំនួនតូច ខែកក្កដា 19, 2011

អត្ថបទដែលតាស៊ីក្លូសរសេរទៅនេះ តាស៊ីក្លូគ្មានបំណងនឹងវាយប្រហារដល់ប្រជាជាតិខ្មែរទាំងមូលនោះទេក៏ប៉ុន្តែតាស៊ីក្លូមានបំណងរិះគន់ដល់ប្រជាជន

មួយចំនួនតូចបូករួមបញ្ចូលទាំងមន្រ្តីរាជការ ប៉ូលីស ទាហ៊ាននឹងបណ្តាអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត ដែលសមគំនិត ចូលដៃចូលជើងជាមួយជនល្មើស

ដើម្បីប្រព្រឹត្តនូវទង្វើដ៏សែនឆោតល្ងង់មួយក្នុងការបំផ្លិចបំផ្លាញអត្តសញ្ញាណជាតិខ្លួន ក៏ដូចជាបំផ្លិចបំផ្លាញវប្បធម៏របស់ខ្លួន ដោយសារតែប្រាក់ដឹកមុខ។

 

ប្រាសាទព្រះខ័នកំពង់ស្វាយ (ជាទូទៅត្រូវបានគេស្គាល់ថាបាកាណ) ស្ថិតនៅក្នុងខេត្តព្រះវិហារ។ ប្រាសាទនេះមានបរិវេណប្រមាណជា ២៣ គីឡូម៉ែត្រ

ជាមួយនឹងកសិណទឹកធំៗព័ទ្ធជុំវិញ អមដោយប្រាសាទធំស្កឹមស្កែ តូចធំ ជាច្រើនទៀត។ ក៏ប៉ុន្តែ គួរឲ្យអនិច្ចារ ដោយសារតែប្រាសាទដ៏មហិមានេះត្រូវបាន

បាក់បែក ដួលរលំស្ទើរតែទាំងស្រុងដោយសារតែស្នាដៃក៏សែនឆោតល្ងង់ ឬទង្វើដ៏សែនអប្បលក្ខណ៏របស់ប្រជាជនមួយក្តាប់តូច។ តាមការសាកសួរទៅអ្នក

ស្រុក អ្នកដែលចូលរួមក្នុងការបំផ្លិចបំផ្លាញប្រាសាទនេះមាន ប៉ូលីស ទាហ៊ាន មេភូមិ មេឃុំ នឹងដោយអ្នកស្រុកខ្លួនឯងផ្ទាល់តែម្តង។ ចំពោះការបំផ្លិចបំផ្លាញ

ប្រាសាទនេះគឺគេធ្វើក្នុងទ្រង់ទ្រាយធំ ដែលបណ្តាលឲ្យប្រាសាទដ៏ធំជង្រ្គុងមួយនេះ ត្រូវបានដួលរលំស្ទើរតែទាំងស្រុង។ សកម្មភាពបំផ្លិចបំផ្លាញខ្លាំងគឺស្ថិត

នៅចន្លោះទសវត្សរ៏ឆ្នាំ​ ៨០ ទៅពាក់កណ្តាលទសវត្សរ៏ឆ្នាំ ៩០។ ការបំផ្លិចបំផ្លាញប្រាសាទនេះមានភាពល្បី ផ្អើលតៗគ្នាដោយ មិនត្រឹមតែប្រជាពលរដ្ឋ អាជ្ញារ

ធរដែនដីនៅក្នុងភូមិ ឃុំនេះទេ ដែលចូលរួម ប៉ុន្តែវាបានបណ្តាលឲ្យប្រជាជននៅតាមភូមិ ឃុំ ឆ្ងាយៗ ធ្វើដំណើរទៅកាន់់តំបន់នោះដើម្បីចូលរួមសហការយ៉ាង

ជិតស្និទ្ធិ ដោយរីករាយក្នុងការបំផ្លិចបំផ្លាញស្នាដៃបុព្វបុរស ជាថ្នូរនឹងលុយបន្តិចបន្តួច។

 

ខ្លោងទ្វារចូលប្រាសាទ

បើតាមការរ៉ាយរ៉ាប់ប្រាប់របស់អ្នកស្រុក ការបំផ្លិចបំផ្លាញនេះ គឺគេមិនជីក ដាប់ គាស់ដូចបណ្តាប្រាសាទដ៏ទៃទៀតនៅស្រុកខ្មែរទេ ប្រសិនបើគេចង់បានរូប

ចម្លាក់ណាមួយគឺគេយកកៅឡាក់ទៅថ្ពក់ទាក់នឹងជញ្ជាំងប្រាសាទនោះ ហើយគេចាប់ផ្តើមបញ្ចេះម៉ាស៊ីនទាញយកតែម្តងដែលជាហេតុធ្វើឲ្យជញ្ជាំងប្រាសាទ

ត្រូវរលំទាំងផ្ទាំងៗ ហើយបន្ទាប់មកទើបគេចូលទៅដាប់យករូបចំលាក់នោះចេញពីជញ្ជាំងដែលដួលរលំ។ សម័យកាលនោះប្រជាជនដ៏សែនល្ងង់ខ្លៅស្ទើរតែ

មួយខេត្តព្រះវិហារ សប្បាយចិត្តខ្លាំងមែនទែនក្នុងការធ្វើដំណើរទៅទីនោះ ដើម្បីជួយព្រួតដៃ សហការប្រតិបត្តិការយ៉ាងរីករាយនឹងជិតស្និទ្ធិ​ ក្នុងការបំផ្លិចបំផ្លាញ

ប្រាសាទដ៏អភ័ព្វមួយនេះ។ បើយើងស្រមើស្រមៃទៅ វាមិនខុសពីរូបភាព ហ្វូងសត្វត្មាតចោមរោមស៊ីគំរង់ខ្មោចសត្វងាប់ដែលគេផ្សាយនៅក្នុងប៉ុស្តិ Aminal

Planet ឬ National Geographic ឡើយ។ បើតាមការនិយាយប្រាប់របស់អ្នកស្រុកនដែលចូលរួមបំផ្លិចបំផ្លាញខ្លាំងសំបើមជាងគេគឺ ទាហ៊ាន ប៉ូលីស មេឃុំ

 មេភូមិ។  

 

អនិច្ចារ នាងទេពអប្សរ ដែលត្រូវបានគេធ្វើឃាត

 

 

ផ្នែកមួយនៃប្រាសាទ ដែលបែកបាក់ដោយសារភាពល្ងង់ខ្លៅរបស់ប្រជាជន ហើយថ្មនៅរាយប៉ាយស្ទើរក្លាយជាភ្នំ

 

 

ផ្នែកមួយនៃប្រាសាទដែលបាក់បែក ថ្មស្ទើរតែក្លាយជាភ្នំ

 

 

ប្រាសាទដែលបាក់បែក ក្លាយទៅជាភ្នំដោយសារតែថ្មនៅគរលើគ្នា 

 

 

 

នាងទេពអប្សរដែលឃាតករប៉ុនប៉ងធ្វើឃាត

 

 

វាសនាកម្មរបស់ជនបំផ្លិចបំផ្លាញបុរាណប្រាសាទដែលជាស្នាដៃរបស់បុព្វបុរស

 

រហូតមកដល់ពេលនេះ មនុស្សទាំងអស់នោះ ត្រូវងាប់តៃហោង ស្ទើរអស់ហើយ។ ខ្លះងាប់ដោយសារគេបាញ់ ខ្លះងាប់ដោយសាររឿងពាលស៊ីពាល។ ចំណែក

អ្នកដែលមានវាសនាល្អនៅរស់វិញ អ្នកខ្លះ ត្រូវព្រាត់ប្រាស់ប្រពន្ធ កូន ជាទីស្រឡាញ់របស់ខ្លួន។ អ្នកខ្លះខ្វិនដៃជើងដើរលែងរួច អ្នកខ្លះទៀតឈឺដាបនៅលើ

កន្ទេលរុំរិតទៅដោយជំងឺ។ សូមបញ្ជាក់ថា ពួកជនល្មើសដែលបំផ្លិចបំផ្លាញព្រលឹងបុព្វការីជន ហើយមានវាសនានៅរស់ គឺគ្មានឃើញនរណាមួយមានផ្ទះធំ

នៅទេ គឺក្ររហាមរកតែបាយស៊ីមិនបានផង។ ចំណែកឯមេឃុំ និង មេភូមិវិញ បើតាមអ្នកស្រុកនិយាយ គឺក្លាយទៅជាមនុស្សឆ្កួតលែងដឹងអីអស់ ដោយសារ

តែដំបូងងាប់ប្រពន្ធ បន្ទាប់មកងាប់កូន បន្តិចម្តងៗ…………… នេះហើយជាបាបកម្ម !!!!!

 

និយាយពីវាសនាកម្មរបស់ពួកឈ្មួញ

 

ក្រោយពីប្រមូលទិញបានរូបចម្លាក់ហើយ ពួកគេក៏នាំគ្នាយកទៅលក់ឲ្យចោរសៀម ប៉ុន្តែអនិ្ចចារ អ្នកខ្លះចាញ់បោកចោរសៀម ត្រូវពួកវាបាញ់ងាប់មិនឲ្យលុយ

ក្រោយពេលបានក្បាលអ្នកតាដល់ដៃវា (ពាលស៊ីពាល)។ អ្នកខ្លះទៀត បានលុយហើយ ក៏ត្រូវចោរប្លន់អស់ ហើយអ្នកខ្លះទៀតបានលុយយកមកចាយវាយ

 ហ៊ីហា ស៊ីផឹក ហើយបើកឡានធ្លាក់ជ្រោះក្រឡាប់ក៏មាន (សូមបញ្ជាក់ថាសម័យនោះខេត្តព្រះវិហារមិនមានផ្លូវល្អទេ តោងត្រូវបើកឡានក្នុងព្រៃ កាត់អូរ ឆ្លង

ស្ទឹង)។ ចំណែកអ្នកដែលមានវាសនាល្អជាងគេគឺក្រុមមនុស្សដែលរស់នៅយ៉ាងក្ររហាមសព្វថ្ងៃនេះ ដេកឈឺនៅលើកន្ទេល រុំព័ទ្ធទៅដោយជំងឺជាច្រើនមុខ…

 

តើវាជាបណ្តាសាររបស់បុព្វបុរស?

 

សូមបញ្ជាក់ថានៅតាមប្រាសាទនីមួយៗ គេតែងតែឃើញមានសិលាចារឹកដែលសរសេរភាគច្រើនជាភាសាសំស្រ្កឹត។សិលាចារឹកខ្លះនិយាយពីរឿងកសាង

ប្រាសាទដល់អាទិទេព ធ្វើបុណ្យដាក់ទានដល់មហាប្រាសាទ ដើម្បីបំពេញកុសលភ្ជាប់ទៅជាមួយនឹងអាទិទេព។ ចំនៃកបុរាណប្រាសាទខ្លះទៀត មានចារ

សិលាចារឹកដាក់បណ្តាសារ ដល់ជនណាដែលបំផ្លិចបំផ្លាញប្រាសាទ។​សំរាប់ប្រជាជន នឹងអ្នកស្រុកដែលចូលរួមបំផ្លិចបំផ្លាញបុរាណប្រាសាទ ពួកគាត់មិន

អាចចេះអានសិលាចារឹកជាភាសាសំស្រ្កឹតទេ ក៏ព្រោះតែភាសានេះត្រូវបានប្រើប្រាស់សំរាប់តែអាទិទេព នឹងមហាក្សត្រ ហើយត្រូវបានគេជឿថាជាភាសា

ពិសិដ្ឋទៀតផង។ ដូច្នេះគ្មានអ្វីគួរឲ្យឆ្ងល់ទេ ដែលអ្នកទាំងនោះត្រូវបណ្តាសាររបស់អាទិទេព ឬក៏ព្រលឹងបុព្វបុរសដែលកសាងប្រាសាទនេះឡើង​ ទើបធ្វើ

ឲ្យពួកគេជួបនូវវាសនាកម្មអាក្រក់បែបនេះ !!!! ហើយប្រហែលជាពួកគេភ្លេចហើយថាបុព្វបុរសខ្លួនបានបង្កប់នូវមន្តអាគម បញ្ចុះអាថ៏ន មុនពេលកសាង

ប្រាសាទ………… នេះហើយជាបាបកម្មតបស្នងទាន់ហន់ !!!!!!

 

40 Responses to “ទង្វើដ៏សែនឆោតល្ងង់របស់ប្រជាជនខ្មែរមួយចំនួនតូច”

  1. sreylyza និយាយថា៖

    តើរឿងនេះកើតឡើងយូរហើយឬនៅ?

    • តាស៊ីក្លូ និយាយថា៖

      បាទចៅសី្រ​! រឿងនេះកើតមិនយូរណាស់ទេ គឺតាំងពីជំនាន់ឆ្នាំ ប៉ែតសិបប្លាយ ដល់អំឡុងឆ្នាំ កៅសិបជាង។

      ភ័ស្តុតាង គឺដូចក្នុងរូបដែលតាស៊ីក្លូដាក់បង្ហាញអញ្ចឹង !!!! ហើយសាក្សីនៅរស់គឺ​មានអ្នកក្រដេកឈឺ អ្នកខ្វិនដៃ

      ខ្វិនជើង អ្នកឆ្កួត នៅពេញភូមិ …….​មើលទៅគួរឲ្យអាសូរពួកគេណាស់ ប៉ុន្តែតាស៊ីក្លូមិនដឹងជាជួយពួកគេយ៉ាង

      ម៉េចកើត បើនេះជាកម្មផលតបស្នងដល់ពួកគេ។ ម៉្យាងទៀតតាស៊ីក្លូមិនហ៊ានប្រកែក ជំទាស់នឹងបណ្តាសារ

      របស់បុព្វបុរសខ្មែរទេ ! ខ្លាចបារមីលោកខ្លាំងណាស់ ! អញ្ចឹងមានតែឈរមើលពួកគេទាំងខ្លោចផ្សារក្នុងចិត្ត

      ក្នុងនាមជាមនុស្ស នឹងក្នុងនាមជាខ្មែរដូចគ្នា ……

  2. សុផាត និយាយថា៖

    តា ជិះស៊ីក្លួទៅដល់ព្រះវិហ៊ារ

  3. Lovepeehs05 និយាយថា៖

    ហាវ៉ាវ…! តាស៊ីក្លូ ! តាដឹងរឿងនេះយូរហើយ ឬពីអង្កាល់ដែរ? មើលទៅគួរឱ្យតក់ស្លុតណាស់ខ្ញុំ! ប្រាសាទទាំងមូល រូបចម្លាក់ទាំងដុលៗ នាំគ្នាទាញ ផ្តួលរំលុំ ជីកគាស់ ដាប់កកាយ ខ្ទិចខ្ទីរអស់អញ្ចឹងតាស៊ីក្លូ! ម៉េចតាឯងមិនរាយការណ៍ យូរណាស់ហើយ? ម៉េចបានបណ្តោយ ឱ្យគេធ្វើអញ្ចឹង? ប្រាសាទបុរាណ ជាអត្តសញ្ញាណខ្មែរ! ម៉េចបានជាគេនាំគ្នាធ្វើអញ្ចឹង? នេះចំជាឆ្កួតមែន មនុស្សឥតពូជ មនុស្សដែលមិនធ្លាប់មាន វប្បធម៌-អរិយធម៌ ដ៌រុងរឿងនឹងគេទេ មើលទៅ! មេឃុំ មេភូមិ ប៉ូលិស ទាហាន ឬ! ដែលបានធ្វើបែបនេះ? ម្តេចឡើយមិនដែលឃើញមានពីណា ថតដាក់ឱ្យមើល សោះចឹង? នេះជាលើកដំបូងហើយ ដែលខ្ញុំបានឃើញ! អរគុណតាស៊ីក្លូ! តាស៊ីក្លូឯងល្មមជិះស៊ីក្លូដើរមើល បា្រសាទទាំងអស់ហ្នឹងមើល យ៉ាងម៉េចដែរ? ទិចឡូដូចអញ្ចឹងអស់ទៅហើយឬអី? យី! រដ្ឋាភិបាលខ្មែរ សម្តេចតេជោហ៊ុន សែន ប៉ិនលាក់មែនហ្ន! និយាយទៅចង់តែ អោយអាសានី រុញទម្លាក់ពីតំណែងទេ! ឱ្យតែពូកែឃុបឃិតគ្នាធ្វើរបៀបនេះទៅ! កាន់អំណាច ៥ ឆ្នាំទៀត ប្រហែលជាអាលាយអស់ហើយស្រុកខ្មែរ មើលទៅ! ក្តៅណាស់ខ្ញុំ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

    • តាស៊ីក្លូ និយាយថា៖

      ចៅអ្ហើយ !!!! រឿងនេះគេដឹងឮគ្រប់គ្នា ជាពិសេសអ្នកខេត្តព្រះវិហារ នឹង កំពង់ធំ សៀមរាប។ ប៉ុន្តែសួរថា
      តើមានអ្នកណាដែលមានអំណាចក្នុងការគ្រប់គ្រង ទៅលើទង្វើអសកម្មបែបនោះបាន? ឥឡូវនេះវាហួស
      ពេលទៅហើយ ….. អ្វីៗត្រូវបានបំផ្លាញម៉ដ្ឋ….. ការបំផ្លិចបំផ្លាញវាស៊ីរយះពេលតិច ឆាប់រហ័ស ហើយ
      ចំណាយកំលាំង និងធនធានតិច ក៏ប៉ុន្តែការកសាងទើបវាស៊ីពេលច្រើន នឹងចំណាយធនធានច្រើន។
      សំណួរមានតែសួរថាតើនរណាជាអ្នកទទួលខុសត្រូវក្នុងការបាត់បង់អត្តសញ្ញាណជាតិ ព្រលឹងជាតិ
      នេះ? អ្នកលក់? អ្នកបំផ្លិចបំផ្លាញ? តាស៊ីក្លូថាសំណួររបស់តាស៊ីក្លូជាប្រភេទសំណួរគ្មានចំលើយ។
      រឿងប្រហាក់ប្រហែលគ្នានេះកើតមានច្រើនខ្លាំងណាស់នៅស្រុកខ្មែរយើង ប៉ុន្តែមកពីគេមិនផ្សព្វផ្សាយ។
      ហ៊ឺ ….. តាស៊ីក្លូស្ទើរតែស្រក់ទឹកភ្នែកពេលដែលឃើញប្រាង្គប្រាសាទធំស្កឹមស្កៃ ប្រែក្លាយទៅជាកំទេច
      ថ្ម គរដូចភ្នំ……. តើពេលណាទើបប្រជាជនខ្មែរឈប់ល្ងង់ខ្លៅបំផ្លាញព្រលឹងខ្លួនឯង????? សំរាប់តាស៊ីក្លូ
      ផ្ទាល់ តាស៊ីក្លូមិនចង់ឃើញមានអ្នកបំផ្លិចបំផ្លាញបែបនេះ ហើយក៏តាស៊ីក្លូមិនចង់ឃើញបណ្តាមនុស្ស
      ដែលរស់នៅទាំងវេទនា ក្ររហេមរហាម ឈឺដេកនៅកន្ទេលមួយកន្លែង​ ឆ្កួត ដើរស្រែករឡេរឡូ ដោយ
      សារតែត្រូវបណ្តាសាររបស់បុព្វបុរសខ្លួនឯងដែរ។ ចៅគិតមើលទៅ ថាតើវាជារឿងគួរឲ្យអណោចអធម
      ប៉ុណ្ណា?

  4. ហនុមាន និយាយថា៖

    អាវល់តែជិះក្លូឆ្ងាយអាចឹងបានបាត់យូរ មេចដកមេនៅងៃហ្នឹង បើមិនទាន់ហៅខ្ញុំទៅផង ! :D សាយសាបុករ៉េ ?

    • តាស៊ីក្លូ និយាយថា៖

      ហា ហា ហា​ ស្តេចស្វាកំហូចគូថក្រិន !!!! សាយសាបុករ៉េ? សុខរ៉េមិនសប្បាយព្រោះអត់មានលុយចាយ។
      អារឿងដកមេ ដកកូននោះ កុំភ័យ ចាំតាស៊ីក្លូបបួល។ បើម៉ោមិនទាន់តាស៊ីក្លូចាំ !!!! ប៉ុន្តែជិតអស់ស្រាហើយ
      នៅក្នុងកែបស៊ីក្លូ មានតែអាលកុលលាយនឹងអង់ទ្រីនប៉ុនចុងចង្កឹះ :) ប៉ុន្តែខ្លាចស្តេចស្វាឯងស្រវឹង ពិបាក
      ខ្លាំងណាស់ !!!! រកតែទៅសប់កង់ ហា ហា​ ហា …… កង់ស្តេចស្វាឯងធូរមិនចេះស្វាងសោះ ហើយសប់ក៏
      មិនចេះតឹងទៅទៀត !!!!! តាស៊ីក្លូដក់ផក់លែងស្រវឹងទៅ ឥឡូវនេះចង់តែស៊ីដុំភ្លើងតែម្តងទេ ព្រោះវាក្តៅ
      ដូចស្រាដែរ ហេ ហេ ហេ ហេ​ …..​បើស៊ីដុំភ្លើងបែបចំណេញមើលទៅ ?

      • ហនុមាន និយាយថា៖

        អោយប៉ាកាយ៉យមក៍អាចឹង កាត់សាញមួយ ! សាកម៉ាដុំរ៉ៅដឹងហើយ បើសីុតាំងកង់ទៀតអាហ្នឹងបានចំណេញមែនទៀនតាហ្មង ! :D បាទ សាបុកបាយណាស់ អរគុណ !

        • តាស៊ីក្លូ និយាយថា៖

          យកម៉ាកាយ៉យទៅអញ្ចឹង !!!!!! ណេះ យកក្តិបអំពិល ក្លែមបន្តិចទៅ កុំឲ្យវាធ្វើទុក្ខខ្លាំងពេក !!!!! ហ៊ឺះ…… ខានផក់
          យូរ​ ស្រានៅតែរសជាតិស្រាអាដែល​ អត់មានផ្លាស់ប្តូរសោះ :)

  5. sidachan និយាយថា៖

    ឥឡូវនេះមានគេទៅអភិរក្សហើយតាំងពីឆ្នាំ២០០៦.
    រឿងសំខាន់នោះគឺមកពីខ្វះផ្លូវទៅណាមួយវានៅកណ្តាលព្រៃផង.
    បើខែភ្លៀងវិញទៅមិនរួចទេ.ចឹងហើយបានជាជនខិលខូចវាបានដៃ
    លួចគ្មានអាណិត.

    • តាស៊ីក្លូ និយាយថា៖

      ហ្នឹងហើយ​!!!! តាស៊ីក្លូឃើញមានគេទៅអភិរក្សដែរ ប៉ុន្តែសន្ទុះនៃការថែរក្សានិងអភិរក្ស មិនលឿនដូចជា

      ការបំផ្លិចបំផ្លាញសោះ !!!! ជញ្ជីងទាំងពីរនេះមិនស្មើគ្នាទេចៅតា។ គិតទៅគួរឲ្យខ្មាសបរទេសខ្លាំងណាស់

      ដែលប្រាសាទជាព្រលឹង ជាអត្តសញ្ញាណជាតិខ្មែរទាំងមូល បែរជាជប៉ុន​ យកលុយមកជួយការពារទៅវិញ។

  6. ភូមិ​មួយ​ដែល​នៅ​ជិត​ប្រាសាទ​មុន​ពេល​យើង​ចូល​ទៅ​ដល់​ប្រាសាទ​ហ្នឹង គេ​មិន​ស្វាគមន៍​អង្គការ​ឬ​សមាគម​ណា​ដែល​ចូល​ទៅ​ថែទាំ​ឬ​អភិរក្ស​ប្រាសាទ​នេះ​ទេ! នៅ​ក្នុង​ប្រាសាទ​នេះ​គឺជា​កន្លែង​រក​ត្រី​ដាក់​ទ្រូ​របស់​ពួកគាត់ ។ កាល​ពី​ឆ្នាំ​១៩៩១ ខ្ញុំ​បាន​ចូល​ទៅ​ដល់​ទី​នោះ​ម្ដង មិន​សូវ​មាន​មនុស្សរស់នៅ​ទេ ហើយ​ការ​ខូតខាត​ក៏​មិន​ធ្ងន់ធ្ងរ​ដូច​កាល​ពេល​ខ្ញុំ​ទៅ​ម្ដង​ទៀត​នៅ​ឆ្នាំ​២០០៨ នេះ​ដែរ ។ ក្រុម​ការងារ​របស់​ខ្ញុំ​ដែល​ចុះ​ស្រាវជ្រាវ​ពី​សា្នដៃ​បុរាណ​នៃ​កម្ពុជា​បាន​ទទួល​ឧបសគ្គ​ជា​ច្រើន​ដូច​ជា​អាជ្ញាធរ​គេ​មិន​សហការ ប្រជាជន​គិត​តែ​ពី​ដេញ​ចេញ​មិន​ឲ្យ​បោះ​តង់​ឬ​ជំរំ​នៅ​ក្នុង​ស្រុក​គេ ។ អាណោចអាធម​ណាស់​ដែល​ប្រាសាទ​ទាំង​នោះ
    ​​ណៅ​ព័ទ្ធប័ន្ធ​នៅ​ទៅ​ដោយ​វល្លិ៍​ននិង​ដើម​ឈើ​យ៉ាង​ស៊ុទ្រុប​គ្មាន​ការ​ថែទាំ ។

    • តាស៊ីក្លូ និយាយថា៖

      សូម្បីតែពេលតាស៊ីក្លូទៅ ក៏ប្រជាជនមិនសូវរាក់ទាក់ សហការជាមួយដែរ។ ពួកគេមិនចង់ឲ្យអ្នកក្រៅ
      ដឹងពីរឿងរ៉ាវនៃការបំផ្លិចបំផ្លាញនោះទេ ក៏ព្រោះតែពួកគេខ្លួនឯងហ្នឹងជាអ្នកចូលដៃចូលជើងដើម្បី
      បំផ្លិចបំផ្លាញប្រាសាទមួយនេះ កាលពីអតីតកាល។

  7. Lovepeehs05 និយាយថា៖

    កាលពីដើមទសវត្ស ២០០០ ឬ ២០០១-២០០២ ដូចជាធ្លាប់បានឮ វិទ្យុអាស៊ីសេរី ផ្សាយខ្លះៗដែរ! ហើយម្នាក់ដែលពួកគេចាប់បាន ដាក់គុក ជាចាងហ្វាងសាលាផង ចាងហ្វាងសលា !? មិនមែនខ្វះលុយចាយទេ តែមកពីមូលហេតុអ្វី ? ចង់មានហួសពេក ដូចគ្រួសារគាត់ថា ឬយ៉ាងណា ? ឬក៏ចូលរួមគំនិត បំផ្លាញវប្បធម៌-អរិយធម៌ខ្មែរ !?

    • តាស៊ីក្លូ និយាយថា៖

      ចំលើយគឺលុយដឹកមុខ​ !!!!!! ការលោភលន់ ចង់មានចង់បានរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ហ៊ានធ្វើ

      អ្វីៗទាំងអស់ដើម្បីតែ​ លុយមួយមុខគត់ ! ពិបាកណាស់សម័យកាលនេះ !!!!! មេរៀនមានរួចមក

      ហើយ​ៗ​ ចេះដឹងតៗគ្នា តកូនតចៅ ពេលខ្លះហ៊ានដៀលថាបុព្វបុរសយើងពីសម័យមុនល្ងង់ខ្លាំង

      ណាស់​ សុខចិត្តកាប់ឆ្ការព្រៃឬស្សីចេញ​ ដើម្បីយកប្រាក់ឌួង ធ្វើឲ្យសៀមវាយលង្វែកបែក។ ប៉ុន្តែ

      មកដល់សម័យនេះ ប្រវតិ្តសាស្រ្តច្រំដែលឡើងវិញហើយ​ គ្រាន់តែផ្លាស់ប្តូររូបភាព ប៉ុន្តែអត្ថន័យ

      នឹងខ្លឹមសារគឺតែមួយ។​ តើពេលណាដែលខ្មែរមួយចំនួនតូចអស់នោះ ភ្ញាក់រឮក?

  8. អ្នក​ម្ដុំ​នោះ​និង​ម្ដុំ​សម្បូណ៌​ព្រៃគុហ៍​គឺ​ដូច​គ្នា ធ្វើ​អ្វីៗ​ដើម្បី​ប្រាក់បាត​និង​ដើម្បី​ស្ដេច​ស្រី​មួយ​ហ្នឹង!

  9. taratanatapi និយាយថា៖

    នេះហើយផល ចុះពូកលោកធំមួយចំនួនវិញ សូមអោយទទួលបណ្តាសាការបំផ្លាញជាតិផងចុះ

    • តាស៊ីក្លូ និយាយថា៖

      មិនយូរមិនឆាប់ទេចៅតា !!!!! ផលកម្មវាពិតជាមានមែន។ ថ្ងៃនេះមិនទាន់បានទទួលផលកម្ម

      ប៉ុន្តែកុំគ្រាន់បើពេក ហើយអឿនៅហ៊ានបំពានតទៅទៀត។ គេចផុតមួយថ្ងៃបាន ប៉ុន្តែមិនអាច

      គេចផុត​មួយជីវិត​បានទេ !!!!

  10. sreylyza និយាយថា៖

    ពាក្យខ្ញុំពោលថា លោភនាំអន្តរាយ ស្តាយមានគុណសម្បត្តិ

  11. យ៉ាប់​មនុស្ស​ខ្លួន​ខ្មែរ ខួ​សាសន៍​ដទៃ​ណាស់! ដូចជា​រឿង​ជីកស្រះ​នៅ​សម្បូណ៌ព្រៃគុហ៍​ហ្នឹង​កាល​ពី​ ៦-៧ ឆ្នាំ​មុន​ដែរ បើ​ខ្មែរ​ម្ដុំ​ហ្នឹង​មិន​ជួយ ស្មាន​ថា​ក្រពើ​សម្ឫទ្ធ​ហ្នឹង​ចេញ​រួច​ពី​កម្ពុជា​ហ្អី!

    • តាស៊ីក្លូ និយាយថា៖

      រឿងជីកស្រះនៅសម្បូរព្រៃគុហ៏ហ្នឹង ហើយមានរឿងអីទាក់ទងនឹងក្រពើសមទ្ធទៅចៅ? តាមិនដែល

      ដឹងរឿងនេះសោះ !!!! ចៅជួយប្រាប់តាបន្តិចមកមើល ក្រែងលោតាស៊ីក្លូបានដឹងដែរ នឹងអាលជួយ

      ចែករំលែកគំនិតគ្នា ទាក់ទងនឹងបញ្ហានេះ !!!! ចៅជួយប្រាប់តាយកតែបុណ្យទៅណាចៅណា ចាំតា

      ឲ្យចាយស៊ាងអ៊ីម៉ាកាយ៉យ …..

  12. គេ​យក​លេស​ថា​ជីក​ស្រះ​សម្រាប់​យក​តឹក​ផ្គត់ផ្គង់​សាលា​ដែល​គេ​កសាង​ឲ្យ​ហ្នឹង តាម​ពិត​គឺ​គេ​ស្រាវជ្រាវ​រក​ព្រះខ័នរាជ្យ​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដោយ​គេ​សង្ស័យ​ថា​ទ្រង់​សុគត​នៅ​ទី​នោះ​ជាមួយ​សេនាបតី​ពីរ​នាក់​រួម​ដំណើរ តែ​ពេល​ជីក​ទៅ​ក្រសួង​ក៏​បាន​ដឹង​រឿង​ហើយ​បាន​ឃាត់ ប៉ុន្តែ​ពេល​ឃាត់​នោះ គេ​បាន​រក​ឃើញ​ក្រពើ​សម្ឫទ្ធ​មួយ​ទៅ​ហើយ ក្រសួង​បាន​ទាមទារ​យក​ប៉ុន្តែ​វា​បាន​ត្រូវ​គេ​ជួយ​បណ្ដោះ​ចេញ​ទៅ​ដល់​ស្រុក​សៀម​បាត់ ។ យើង​គ្មាន​អ្វី​ទាមទារ​ដោយ​គ្មាន​ភស្តុតាង ហើយ​គេ​នៅ​ម្ដុំ​នោះ​បែរ​ជា​និយាយ​ថា​ជា​ពាក្យ​ចចាម​អារាម​ទៅ​វិញ ។ អ្វី​ដែល​ដឹង​គឺ​ប៉ុណ្ណឹង មន្ត្រី​នគរបាល​បាន​តាម​ចាប់​ដែរ​តែ​មាន​មន្ត្រី​ក្បត់​ជួយ​​លាក់ ។

    • ta cyclo និយាយថា៖

      រឿងនេះតាស៊ីក្លូធ្លាប់បានឮគេនិយាយដែរ ប៉ុន្តែមិនដឹងជាពិតឬមិនពិត។ តាមដែលអ្នកស្រាវជ្រាវ

      គេនិយាយប្រាប់តាស៊ីក្លូគឺថា ពួកសៀមអស់ទាំងនោះមកជីកកកាយក្នុងដីប៉ុន្តែមិនបានរកឃើញ

      អ្វីទេ។ ក្រោយមកពួកវាក៏បោះបង់ចោលការងាររុករករបស់ពួកវាទៅ ក៏ព្រោះតែមិនបានលទ្ធផល

      អ្វីសោះ។ បើតាមតាស៊ីក្លូគិត តើពួកវាសំអាងលើអ្វី ហើយមានភ័ស្តុតាង និងឯកសារណាមួយដែល

      គេអះអាងថាព្រះបាទជ័យវរ្ម័នទី៧ទ្រង់សុគតនៅម្តុំសម្បូរព្រៃគុហ៏នោះ? អ្នកប្រាជ្ញបារាំងគ្រាន់តែធ្វើ

      ការសន្និដ្ឋានថាពួកគេមិនបានដឹងឲ្យប្រាកដពីដំណាក់កាលចុងក្រោយនៃខ្សែជីវិតរបស់ទ្រង់ ត្បិតអី

      មិនមានសិលាចារឹកណានិយាយ។ តាមការគិតរបស់តាស៊ីក្លូ គឺពួកសៀមទាំងអស់នោះ វាចេះតែស្មានៗ

      តែប៉ុណ្ណោះ។ ឬមួយក៏វាចង់រុករកស្រាវជ្រាវពីដើមកំណើតសម័យចេនឡា ដែលមានទីក្រុងល្បីឈ្មោះ

      សម្ភុបុរះ? ពួកនេះកុំទុកចិត្តវាពេក !!!!! ពួកឈាមខ្មៅអស់នេះវាមិនដែលមានបំណងល្អជាមួយខ្មែរ

      យើងទេ !!!!

  13. វា​ពិបាក​ដែរ​ដោយសារ​ឯកសារ​ខ្មែរ​ច្រើន​ជំនាន់​ត្រូវ​បាន​សៀម​ប្លន់​ជា​ញឹកញាប់ អាច​ថា​មាន​ឯកសារ​ឬ​អ្នក​ចេះចាំ​ដែល​ត្រូវ​វា​ចាប់​ជា​ឈ្លើយ​សម័យ​មុនៗ​កត់ត្រា​ទុក​សម្រាប់​ជា​ឯកសារ​របស់​វា​ក៏​មិន​ដឹង​ដែរ! ដូច​ថា​សៀម​លួច​ពាក្យពេចន៍​ខ្មែរ​និង​អ្វី​ៗ​ផ្សេង​ទៀត​ទៅ​ប្រើ ក៏​ប៉ុន្តែ​ខ្មែរ​បាន​ខ្ចី​ពី​សៀម​មក​ប្រើ​វិញ​រហូត​រក​ឫសគល់​មិន​ឃើញ​ទៀត​ផង ។

    • តាស៊ីក្លូ និយាយថា៖

      សុំទោសចៅតា !!!! តាស៊ីក្លូរវល់មមាញឹកខ្លាំងពេកពីរអាទិត្យនេះ រកពេលដកឃ្លាមិនបានសោះ ទើប

      គ្មានពេលឆ្លើយតបទៅវិញ។ ចំពោះសំនួររបស់ចៅនោះ តាស៊ីក្លូគ្រាន់តែអាចឆ្លើយបានខ្លះៗប៉ុន្តែមិន

      ប្រាកដថាត្រូវ១០០ភាគរយដែរ ត្បិតអីតាស៊ីក្លូមិនមែនជាអ្នកចេះដឹង ជ្រៅជ្រះ។ ការពិតទៅសង្គម

      ណាក៏ដូចសង្គមណាដែរ ប្រទេសណាក៏ដូចប្រទេសណា​ ដែលមានទីតាំងជាប់គ្នាតែងតែចំឡងវប្បធម៌

      ពីគ្នាទៅវិញទៅមកដោយចៀសមិនផុត។ ត្រង់នេះនៅក្នុងភាសាសង្គមវិទ្យា ត្រូវបានអ្នកប្រាជ្ញហៅថា

      “Cultural Affection”។ ត្រង់ថាយើងទទួលយកបន្តិចបន្តួច ឬក៏ទទួលយកទាំងអស់តែម្តង វាស្ថិតនៅលើ

      ខ្លួនយើង ក្នុងការកំណត់ដើម្បីរក្សានឹងបញ្ជាក់ពីអត្តសញ្ញាណរបស់យើង ត្បិតអីជនជាតិនីមួយៗមាន

      វប្បធម៌ របៀបរស់នៅខុសៗគ្នា។

  14. Lovepeehs05 និយាយថា៖

    ប្រហែលជាពិតមែនចឹងហើយ គេលួចឯកសារខ្មែរ ហើយយួនប្រហែលជាពូកែខាង លួចបន្លំឯកសារ និងកែប្រែប្រវត្តិសាស្រ្តខ្មែរ តើខេមរបក្សី និងតាស៊ីក្លូ ជឿថាថៃនិងយួន បានចេញពិចិនមកនៅប្រទេសគេសព្វថ្ងៃនេះ ពីពេលណាមក ? នៅសតវត្សទីប៉ន្មានដែរ?

  15. ខ្ញុំ​អត់​ថា​ចំពោះ​យួន​ទេ​ព្រោះ​ដាយវៀត​និង​តុងកឹង​មាន​តាំង​ពី​សតវត្ស​ទី​៧-៨​ម្ល៉េះ​បើ​តាម​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​ដែល​ច្បាំង​នឹង​ប្រទេស​ជិត​ខាង ។ ចំណែក​សៀម​វិញ​មិនមែន​មក​ដល់​ទឹកដី​បច្ចុប្បន្ន​​នៅ​សតវត្ស​ទី​១៣-១៤​ទេ គឺ​វា​មក​ដល់​តាំង​ពី​សតវត្ស​ទី​៩-១០​ឯណោះ​តែ​មិន​ទាន់​មាន​ជា​ធំ​ដុំ រហូត​ទាល់តែ​ដល់​សម័យ​ព្រះបាទ​ជយវម៌​ន៑​ទី​៧ ទើប​ពួក​នេះ​បះបោរ​ឡើង ។ នេះ​គ្រាន់តែ​ការ​ចេះ​ចាំ​របស់​ខ្ញុំ​តិចតួច​ទេ មិន​ជា​ប្រាកដ​ណាស់ណា​ឡើយ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.