សំណូមពរ : សូមក្រុមហ៊ុនហង្សមាសដែលអួតខ្លួនថាកំពុងតែល្បីល្បាញ (តាស៊ីក្លូមិនដែលចំណាយលុយសូម្បីតែមួយរៀលដើម្បីទិញ C D
របស់ក្រុមហ៊ុននោះទេ ព្រោះបទភ្លេង ទំនុកច្រៀង សុទ្ធតែលួចពីគេ ហើយយកមកធ្វើជារបស់ខ្លួន ដោយដាក់ចំណងជើងទាំងផ្ទាំងៗ ដោយ
មិនចេះខ្មាសខ្លួន…. តាស៊ីក្លូសូមហៅថាជាក្រុមហ៊ុនលួចវប្បធម៏ ឬ ក្រុមហ៊ុនចោរ
ហើយសូមកុំប្រកែក ព្រោះនៅក្នុងភាសាខ្មែរ កាលណា
អ្នកណាម្នាក់យករបស់អ្វីមួយដែលម្ចាស់គេមិនអនុញ្ញាតិ គឺមានន័យស្មើចោរ) ហើយដែលសព្វថ្ងៃកំពុងតែយកបទចំរៀងចាស់ៗមកថត ច្រៀង
ឡើងវិញ (ត្បិតអត់ចេះនិព្វន្ធ បើទោះបីជាមានអ្នកនិព្វន្ធ ប៉ុន្តែចេះត្រឹមតែលួចចំឡងគេប៉ុណ្ណោះ) នឹងបណ្តាក្រុមហ៊ុនដ៏ទៃទៀតដែលរកស៊ីលួច
ចំឡងបទចំរៀងពីសម័យដើមដ៏ទៃទៀត បញ្ឈប់នូវទង្វើអសីលធម៏របស់ខ្លួន ក្នុងការក្រឡៃ កែប្រែ មរតកនិពន្ធដ៏ប៉ិនប្រសប់ របស់កវីខ្មែរ ក៏ដូចជា
ក្រឡៃកែប្រែសំនៀងមាសរបស់ កំពូលអធិរាជ រាជនី ចំរៀងមាសខ្មែរតទៅទៀតព្រោះទង្វើបែបនេះ គឺជាការជីកកប់ ដុតបំផ្លាញ អត្តសញ្ញាណ
នឹងសម្បត្តិវប្បធម៏អរូបីយរបស់ខ្មែរ ។ សូមកុំភ្លេចថា ទង្វើរបស់អស់លោកដែលកំពុងតែធ្វើ ទាំងក្នុងអតីត នឹង សព្វថ្ងៃនេះ មិនមែនចូលរួមចំណែក
ធ្វើឲ្យវប្បធម៏ខ្មែររុងរឿងនោះទេ ក៏ប៉ុន្តែគឺជាការចូលរួមចំណែកក្នុងការបំផ្លាញវប្បធម៏ជាតិខ្លួនឯងទៅវិញដោយផ្ទាល់ ។ កុំឃើញតែលុយពេក ត្រូវចេះ
មានមនសិការខ្លះផង !!!!!!មានខួរក្បាលប្រើហើយសូមប្រើប្រាស់ខ្លះផង ប្រយ័ត្នស្ពឹក ដាច់សរសៃរឈាមស្លាប់ទៅ ។
សង្ឃឹមថាសំណូមពររបស់តាស៊ីក្លូ មិនជាធ្ងន់ធ្ងរទេ ហើយសង្ឃឹមថាបទចំរៀងនេះ ក៏ដូចជាបទចំរៀងដ៏ទៃទៀតនឹងមិនត្រូវបានបំផ្លិចបំផ្លាញដូច
ដែលក្រុមហ៊ុនចោរ (ក្រុមហ៊ុនហង្សមាស) នឹងក្រុមហ៊ុនរៀនធ្វើចោរផ្សេងៗខ្លះទៀត បានធ្វើ នឹងបានកំពុងធ្វើ។
១. ស្ទឹង….. អ៊ឺ…..ស្នេហា ធ្លាប់បានសច្ចាថាមិនព្រាត់គ្នា
ម្តេចឡើយវេរាមកផ្តន្ទាឲ្យយើង បែកគ្នាបាន ។
២. ស្ទឹង… អ៊ឺ…. ជីវិត សូមអ្នកជួយចាំជាសាក្សី
ថាខ្ញុំសែននឹក នឹកប្រុសថ្លៃ នឹកគ្មានថ្ងៃ បំភ្លេចឡើយ ។
R. អូហ៏…… ទឹកហូរលាច្រាំង (…) ទាំងក្តីប្រាថ្នា
(…) ទ្រនំវាសនា ដែលអូនចារ លើ (……)
៣. ទឹកស្ទឹង…អ៊ឺ…. ទឹកភ្នែក អូនយំស្រែករកបងរាល់ថ្ងៃ
ស្ទឹងខៀវថ្លាយង់ ចាំងរស្មីថ្ងៃលែងមានន័យ យើងព្រាត់គ្នា ។
ចំណាំ : (……..) មិនច្បាស់ ព្រោះតាស៊ីក្លូស្តាប់មិនបាន ដូច្នេះមិនហ៊ានសរសេរដាក់ ព្រោះខ្លាចខុសពីអត្ថន័យដើម។ សូមថ្លែងអំណរគុណ
ជាអរណេកផងដែរដល់លោក Darrenvkham ដែលបានដាក់បញ្ចូលបទចំរៀងខ្មែរពីដើមនៅក្នុង youtube ដោយភាគច្រើនបទទាំង
នោះជាភ្លេងដើម ព្រមទាំងមានបរិយាយខ្លះៗពីប្រវត្តិនៃបទចំរៀងទាំងនោះ។ ទង្វើដ៏ល្អរបស់លោក ធ្វើឲ្យតាស៊ីក្លូអត់ទ្រាំស្ងើចសរសើរ
មិនបាន។



ចុមយក្យ តាលេងមែនទែនតើហ្នឹង ? មេចខឹងខ្លាំងមេសតា ?
ស្តេចស្វាកំហូច !!! តាមិនខឹងរ៉េ ប៉ុន្តែធុញទ្រាន់នឹងទង្វើរបស់ក្រុមហ៊ុនមួយហ្នឹង !!!
ខាន់តីតា… ម៉ស់មកដកមេមួយខ្ញុំវិញ…
ដាក់ស្អី !!!! តាស៊ីក្លូនៅស្រវឹងមិនទាន់បាត់ផងនេះ !!! នៅអាលាក់ អាលើ ធើទុកនៅឡើយទេ ចៅអ៊ើយ ….
អាណិត ជួយប្រោសមនុស្សចាស់ យកតែបុណ្យរ៉ូវ
ប្រហែលជាតាមិនបានចូលច្រៀងក្នុងផលិតកម្មហ្នឹងទេដឹងបានជាខឹងអីខឹងយ៉ាងនេះ។
តាអឺយតា វាពិបាកណាស់ដែរព្រោះស្រុកយើងវាសំបូរជន កូពីពេក។
ខ្ញុំអាម៉ាប់តូចក៏មិនដែលតិចដែរ ព្រោះអីទាញតាមអ៊ិនតាណែត តាឡាហូតហ្នឹង។
ហ្នឹងហើយចៅម៉ាប់….ស្រុកខ្មែរសំបូរណាស់បែបនេះ..
Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
Keep doing excellence job i strongly support you!
យី លោកតា សង្ស័យរកម៉ូយមិនបានហើយ ទើបបានមួរម៉ៅអីយ៉ាងនេះ