តាស៊ីក្លូ ! ជិះស៊ីក្លូអត់?

រកម៉ូយ ដកមេ !

Genghis Khan វីរបុរសរបស់ម៉ុងហ្គោល ខែ​មេសា 27, 2009

Filed under: ឯកសារប្រវតិ្តសាស្រ្ត — តាស៊ីក្លូ @ 11:33

Genghis Khan គឺជាមហាវីរបុរសរបស់ម៉ុងហ្គោលីដែលបានដឹកនាំកងទ័ពសេះវាយប្រយុទ្ធ លុកលុយ

និងកាន់កាប់ស្ទើរតែពាក់កណ្តាលទ្វីបទាំងមូលនៅក្នុងពិភពលោក។ ប្រសិនបើកាលណាគេនិយាយពី

ប្រទេសម៉ុងហ្គោលី គេតែងតែនឹកឃើញដល់វីរបុរស Genghis Khan របស់ mongol-empire។ កងទ័ព

សេះដ៏ល្បីល្បាញរបស់ Genghis Khan គឺជានិមិត្តរូបដ៏ខ្លាំងអស្ចារ្យ មានឧត្តមភាព ល្បីល្បាញស្ទើរតែ

ទូទាំងពិភពលោក។ កន្លែងណាដែលមានវត្តមានកងទ័ពរបស់​ Genghis Khan បានទៅដល់ កន្លែងនោះ

ត្រូវតែឆេះខេ្ទចខ្ទីកំទេច ស្ទើរតែម៉ដ្ឋ ! Genghis Khan គឺជាវីរបុរសរបស់អាស៊ី ដែលបានធ្វើឲ្យអាស៊ីទ្វីប

ក្លាយទៅជាមហាចក្រភពដ៏អស្ចារ្យនិងខ្លាំងក្លាមួយ។ ប៉ុន្តែគួរឲ្យស្តាយដែលមហាចក្រភពនេះបានបាត់បង់

និងបានរលាយដោយបន្សល់ទុកតែនូវកេរ្តិឈ្មោះដ៏ល្បីរន្ទឺពាសពេញពិភពលោក។ Genghis Khan គឺ

ជានិមិត្តរូបមេទ័ព អ្នកប្រយុទ្ធដ៏អស្ចារ្យមួយក្នុងលោកដែលមិនទាន់មានមេទ័ពល្បីល្បាញណាមួយអាច

ដណ្តើមកេរ្តិឈ្មោះ​និងតំណែងរបស់លោកបាននៅឡើយទេ។

 

800px-mongol_empire_history11

    ​             ​    ​        (រូបភាពពីវីគីភេឌី ស្តីពីអាណាចក្រម៉ុងហ្គោលដ៏រុងរឿង)

 

ចៅរបស់ Genghis Khan គឺ គុប្លីខាន់ ក៏ជាកំពូលមេទ័ពដ៏ល្បីល្បាញមួយដែរ មិនចាញ់ជីតារបស់ខ្លួន

ប៉ុន្មានទេ។ គុប្លីខាន់នេះធ្លាប់បានបញ្ជាឲ្យកងទ័ពនាវាចូលមកវាយប្រយុទ្ធអាណាចក្រខ្មែរដ៏រុងរឿងនៅ

ក្នុងសតវត្សរ៏ទី១៣ ប៉ុន្តែត្រូវបានអាក់ខានក្នុងការវាយប្រហារទៅវិញ។ Genghis Khan​ និង គូប្លីខាន់​ជា

មហាវីរបុរសរបស់ម៉ុងហ្គោលរាល់សម័យ រាល់ពេល។ ប៉ុន្តែសព្វថ្ងៃនេះពិភពលោកបានកំពុងតែនាំគ្នា

បំភ្លេចនូវមហាចក្រភពដ៏ល្បីល្បាញរបស់ម៉ុងហ្គោលីជាបណ្តើរៗទៅហើយ​ ដោយគេមិនបាននាំគ្នាចាប់

អារម្មណ៏អ្វីទៅលើប្រទេសនោះក្រៅពីកេរិ្តឈ្មោះរបស់មហាវីរបុរស Genghis Khanនិង គុប្លីខាន់ និងកង

ទ័ពប្រយុទ្ធជិះសេះបាញ់ធ្នូដ៏មហាអស្ចារ្យឡើយ។

 

សូមមើល

http://en.wikipedia.org/wiki/Genghis_Khan

http://www.fsmitha.com/h3/h11mon.htm

http://en.wikipedia.org/wiki/Mongol_invasions

http://en.wikipedia.org/wiki/Mongol_Empire

 

សូមមើលវីដេអូដែលនិទានពី Genghis Khan

 

 

12 Responses to “Genghis Khan វីរបុរសរបស់ម៉ុងហ្គោល”

  1. កំពុង​ដោនឡូត​រឿង​ម៉ុងហ្គោល

    • ដោនឡូតក្នុងយូធូបឬក៏នៅក្នុងវែបសាយស្អីផ្សេងទៀតចៅបឿន? បើដោនឡូតតាមវែបសាយ
      ផ្សេងទៀតជួយបា្រប់តាស៊ីក្លូឲ្យបានដឹងផង ចាំតាដោនឡូតទុកដែរគ្រាន់ជាឯកសារសំខាន់ឲ្យ
      ចៅៗតាស៊ីក្លូមើល

      • វិចិត្រ Says:

        សំរាប់​ពួក​អៀរ៉ង់​/អៀរ៉ាក់វិញ Genshis khan ជា​បិសាច​ស្រេក​ឈាម។

        • មិនឲ្យជាបីសាចស្រែកឈាមយ៉ាងម៉េចបើគាត់លើកទ័ពទៅវ៉ៃកំទេចប្រទេស ពែរ្សស៏ និង
          អ៊ីរ៉ាក់ឡើងរាបដូចកន្ទេល ឆេះខ្ទេចឆេះខ្ទីអស់នោះ។ តើមាននរណាដែលសប្បាយចិត្តទៅ
          នៅពេលដែលប្រទេសខ្លួនរលាយដោយសារស្នាដៃបរទេសនោះ? មិនថាអញ្ចឹង?

  2. LoveTruth Says:

    ដោយសារតែចក្រភពម៉ុងហ្គោលហ្នឹងហើយ ទើបបណ្តាលអោយជនជាតិ តៃ (នៅខាងត្បូងស្រុកចិន ក្រោមមកក្លាយជាសៀម និងក្រោយមកទៀត ដូរឈ្មោះជាថៃ) លែងមានទឹកដីកាន់កាប់ជារបស់ខ្លួន ហើយរត់ចុះមកភាគខាងត្បូង ដោយធ្វើជាទ័ពអោយចក្រភពម៉ុងហ្គោល មកវាយអាណាចក្រខ្មែរ​ ។ ទីបំផុតរួមផ្សំនឹងការបាត់បង់សាមគ្គីជាតិ និង មហន្តរាយធម្មជាតិ (គ្រោះទុរ្ភិក្ស) អាណាចក្រខ្មែរត្រូវបែកបាក់ !

  3. ត្រូវហើយចៅតា ! រឿងរ៉ាវប្រវត្តិសាស្រ្តនៃការកកើតទឹកដីរបស់ជនជាតិ
    តៃមួយនេះលើដីអាស៊ីអាគ្នេយ៏វាហាក់ដូចជាចៃដន្យហួស។ អាណាចក្រ
    ម៉ុងហ្គោលកាលនោះប្រុងនឹងវាយខ្មែរយើងដែរដោយគុប្លីខាន់បានបញ្ជូន
    អ្នកនាំសារឬអ្នកការទូតមកកាន់ចក្រភពអង្គរយើងនៅចុងសតវត្សរ៏ទី១៣
    ដើម្បីឲ្យស្តេចយើងព្រមទទួលស្គាល់អនុភាពនិងឥទ្ធិពលរបស់ម៉ុងហ្គោល
    ប៉ុន្តែកាលនោះស្តេចសោយរាជ្យនៅចក្រភពអង្គរយើងមិនបានដឹងនិង
    ស្គាល់ថាអ្នកនាំសារឬអ្នកការទូតនោះត្រូវបានបញ្ជូនមកដោយពួក
    ម៉ុងហ្គោលទេ ថែមទាំងសំលាប់គ្នាចោលទៀត។ ម៉ុងហ្គោលបញ្ជូន
    មកម្តងទៀត ក៏ត្រូវខ្មែរយើងសំលាប់ម្តងទៀត រហូតដល់ចុងក្រោយ
    ទើបគុប្លីខាន់ដែលជាចៅរបស់ហ្គេងឃីខាន់បញ្ជារឲ្យកងនាវាចរណ៏
    ចូលវាយអាណាចក្រខ្មែរយើងនៅចុងសតវត្សរ៏ទី១៣។ ពេលនោះ
    ក៏មានការអាក់ខានទៅដោយសារព្រះរាជាដែលសោយរាជ្យនៅចក្រ
    ភពអង្គរសម័យនោះព្រមទទួលស្គាល់ឥទ្ធិពលរបស់អាណាចក្រម៉ុង
    ហ្គោលហើយបានផ្ញើរសួយអាកទៅដល់ស្តេចម៉ុងហ្គោល (ប្រហែលជា
    គុប្លីខាន់មើលទៅ)។ ឯកសារចិននិងម៉ុងហ្គោលបានកត់ត្រាពីរឿងរ៉ាវ
    ទាំងនេះទុក។

    កាលនោះបើសិនជាម៉ុងហ្គោលចូលវ៉ៃខ្មែរយើងមែនតាស៊ីក្លូជឿថាយើង
    ប្រាកដជាត្រូវរងការខូចខាតធ្ងន់មែនទែន ព្រោះយើងកំពុងជាប់ដៃមាន
    សង្រ្គាមជាមួយយួន ជាមួយសៀមផង បើសិនជាត្រូវម៉ុងហ្គោលចូលមក
    វ៉ៃទៀតអាណាចក្រខ្មែរយើងច្បាស់ជាត្រូវរលាយតាំងពីចុងសតវត្សរ៏ទី១៣
    មកម្ល៉េះ ព្រោះពួកម៉ុងហ្គោលកាលនោះខ្លាំងក្លាមែនទែន គឺកាន់កាប់
    ពន្លាតទឹកដីនិងវាយលុកចូលដល់ប្រទេសខ្លះនៅអឺរ៉ុបមានដូចជាប៊ុលហ្គារី
    ហុងហ្គារីជាដើម។ ពួកបារាំង ពួកអាល្លឺម៉ង់ អាណាចក្ររ៉ូមកាលនោះ
    បះសក់ ភ័យព្រួយនឹងការចូលលុកលុយរបស់ពួកម៉ុងហ្គោលមិនស្ទើរ
    ទេកាលសម័យនោះ។ មិនតែប៉ុណ្ណោះទ៏ពម៉ុងហ្គោលនេះក៏បានរៀបចំក្បួន
    យុទ្ធសាស្ត្រចូលលុកលុយទ្វីបអាហ្រ្វីកទៀត។ ពិតជាមិនធម្មតាមែន !
    តាស៊ីក្លូសូមស្ងើចសរសើរពួកម៉ុងហ្គោលនេះហើយ ! គិតមើលតែប៉ុណ្ណេះ
    ទៅដឹងហើយថាកាលពីពួកម៉ុងហ្គោលនៅខ្លាំងអស្ចារ្យនោះ ម៉ុងហ្គោល
    បានត្រួតត្រាពាក់កណ្តាលទ្វីបនៃពិភពលោក សូម្បីតែចក្រភពរុស្សីដ៏
    ខ្លាំងក្លានៅអឺរ៉ុបនោះក៏ស្ថិតនៅក្រោមចំនុះពួកម៉ុងហ្គោលដែរ ដែលគ្មាន
    ប្រទេសណាមួយនៅលើលោកអាចធ្វើបានដូចទាល់តែសោះ។

  4. វិចិត្រ Says:

    តែ​ដូច​ជា​លឺ​គេ​ថា គូប្លៃ ខាន់ វ៉ៃ​​យួន​អត់​ឈ្នះ

    • រឿងនេះតាស៊ីក្លូអត់ដឹងដែរចៅវិចិត្រ។ តាស៊ីក្លូគ្មានយោបល់ទេចំពោះរឿងដែលគេហ៊ាននិយាយ
      អះអាងថាគុប្ល៊ីខាន់​វ៉ៃយួនអត់ឈ្នះនោះ។ បើចៅវិចិត្រមានដំណឹងថ្មីប្លែកៗជួយបា្រប់តាស៊ីក្លូផង
      ពីរឿងនេះ ព្រោះតាស៊ីក្លូចង់ដឹងខ្លាំងណាស់ពីរឿងរ៉ាវប្រវតិ្តសាស្រ្តរបស់ម៉ុងហ្គោល។តាស៊ីក្លូសុំ
      អរគុណចៅវិចិត្រមុនជាអតិបរិមា។

      • វិចិត្រ Says:

        ខ្ញុំ​ឃើញ​នៅ​ក្នុង​Wiki
        http://en.wikipedia.org/wiki/Kublai_Khan
        ត្រង់​ចំនុច Invasions of Japan និង Invasions of Vietnam ទ័ព​ម៉ុងគោល​ក្នុង​រាជ kublai Khan ព្យាយាម​វាយ​ចូល​ជប៉ុន​ពីរ​បី​លើក តែ​បរាជ័យ​រហូត។

        • អរគុណចៅវិចិត្រ ! តាស៊ីក្លូបានឃើញដែរក្នុងទំព័រនោះប៉ុន្តែតាស៊ីក្លូអត់បានប្រុងស្មារតី
          យកចិត្តទុកដាក់អាន។ អរគុណចៅច្រើនហើយណាចៅតា។


បញ្ចេញមតិ