តាស៊ីក្លូ ! ជិះស៊ីក្លូអត់?

រកម៉ូយ ដកមេ !

អស់កំលាំង ចង់គេង………………. ខែកក្កដា 29, 2009

Filed under: រឿងជីវិតពិត — តាស៊ីក្លូ @ 06:00

អស់កំលាំងខ្លាំងណាស់ ហើយស្រវឹងទៀតព្រោះដកមេច្រើនមែនទែន។ ឥឡូវនេះ ងងុយអ៊េងហើយ ………………

ដល់វគ្គស្រលាញ់គ្រែនិងខ្នើយហើយ………. ដើមខែសីហាទើបចាប់ផ្តើមដាក់ប្រកាសថ្មីៗរបស់តាស៊ីក្លូពូកែដកមេ

ដកកូន………… យ៉ាងម៉េចហើយបងប្អូនកូនចៅ ញាតិញោមក្នុងភូមិវើធប្រែសយើង សាយសាបុកជាទេ?

 

យោ យោ យោ​…………… ហ៊ោមួយម៉ោ​ ……………………… !

 

ពឹងក្មួយស្រីតាស៊ីក្លូ អេលីហ្សាប៊ែត (ឈ្មោះហៅក្រៅ លីសស៏) បារាំងចេះស្ម៊ែរឲ្យជួយផ្សាយអត្ថបទឲ្យតាស៊ីក្លូជំនួស

ផងមួយរយះដែលតាស៊ីក្លូអវត្តមាននេះ ស្រាប់តែវាមិនផ្សាយសោះ។ ដល់សួរវាៗបា្រប់ថាវាចូលមកកាន់ប្លុករបស់តាស៊ីក្លូ

មើលសឹងរាល់ថ្ងៃ ប៉ុន្តែវាជក់ចិត្តនឹងរៀនអានប្រកបអក្សរខ្មែរដែលតាស៊ីក្លូសរសេរខ្លាំងពេក ដល់ហើយវាភ្លេចផ្សាយឲ្យទៅ

ព្រោះពាក្យខ្លះនៅក្នុងភាសាខ្មែរយើងវាមើលអត់សូវយល់ផង មិនដឹងគេថាយ៉ាងម៉េចផង !(និយាយហើយវាឈរអេះក្បាល

ដូចរមាស់ចៃអញ្ចឹង  ហាហាហហាហាហា នេះបានចំមែន !​)។ វាថាវាប្រកបអក្សរខ្មែរបណ្តើរ វាសើចបណ្តើរនៅពេលដែល

មានពាក្យខ្លះក្នុងអត្ថបទដែលតាស៊ីក្លូសរសេរ ព្រោះវាយល់ ហើយកំប្លែង​ពេក ! ហេហេហេហហេហ ទៅអញ្ចឹងទៅ !

 

វាថាវាទៅរៀនវាយពុម្ពអក្សរខ្មែរយូនីកូដហើយៗវានឹងសរសេរប្លុកជាភាសាខ្មែរដែរ ហេហេហេហហេហេហេហហ !

 

ឆាចោលមួយខែកក្កដានេះសិនចុះ​ ចាំដល់ចូលដល់ខែថ្មី ដើមខែសីហា ទើបតាស៊ីក្លូផ្សាយអត្ថបទបន្តទៀត។ សុំមេត្តារង់

ចាំណាញាតិញោមប្រុសស្រី មិត្តភ័ក្តិជិតឆ្ងាយ ……………………  (ភ្លេចបា្រប់  ! ពេលតាស៊ីក្លូទូរស័ព្ទមកសួរវាពីរឿងប្លុក

របស់តាស៊ីក្លូ ក្មួយស្រីតាស៊ីក្លូវាបានសួរតាស៊ីក្លូថា ” ពូ ! តើញាតិញោមហ្នឹង អាណឹងអីគេទៅ? ហើយមានន័យថា

យ៉ាងម៉េច?  ចុះអាឆ្កួតជាន់ពែរអាណឹងស្អីគេដែរ? ហើយចុះពាក្យថ្លើមថ្លៃនៅក្នុងអត្ថបទពូនោះអាណឹងស្អីគេដែរទៅ

ហើយមានន័យថាស្អីទៅ? )។ 

 

ដល់កហើយ ! ចាំមើលតែជួបវាៗសួរច្រើនទៀតជាមិនខាន ព្រោះបានសន្យាបា្រប់វាថាចាំពូបា្រប់ពេលពូទៅដល់ផ្ទះវិញ

(តាស៊ីក្លូអុចធូប បន់ស្រន់កុំឲ្យវាមកលេងតាស៊ីក្លូធ្វើអីនៅចុងអាទិត្យនេះ ព្រោះខ្ជិលឆ្លើយបា្រប់វាខ្លាំងណាស់ ! )។

 

ភ្លេចប្រាប់ទៀតថាក្មួយស្រីរបស់តាស៊ីក្លូនោះជាបារាំងស្ទាវ ! វាស្តាប់តែបទ ព្រាប សុវត្ថិទេ ហាហាហាហាហាហហា !

 

 បានហើយ ! តាស៊ីក្លូទៅរកអ៊េងហើយ ព្រោះមេនៅធ្វើទុក្ខល្ងាក់ល្ងើរឈឺក្បាលខ្ទោកៗខ្លាំងណាស់ ហើយតាស៊ីក្លូអស់

កំលាំងល្ហិតល្ហៃ ល្ហល្ហេវ ល្ហេចល្ហាច ល្ហេះល្ហោះព្រោះខានស៊ីល្ហុងត្រាំ អស់ជាច្រើនថ្ងៃមកហើយ។ ចាំជួបគ្នានៅដើមខែ

ថ្មី បងប្អូន កូនចៅ និង ញាតិញោមទាំងប្រុសទាំងស្រី ។

 

អនុមោទនាលោកអ្ហើយ ! សាធុៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ